ដើម្បីទប់ទល់នឹងបាតុករ ប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក |
ភាពតានតឹងនិងការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលីសក៏បានកើតឡើងនៅមជ្ឈមណ្ឌលទីក្រុងធំៗដូចជា ប៉ារីស Bordeaux Toulouse និង Bourges ។
ការធ្វើបាតុកម្មជារៀងរាល់ចុងសប្ដាហ៍របស់ចលនា "អាវកាក់ពណ៌លឿង" បានឈានចូលសប្តាហ៍ទី ៩ ហើយ ត្រឹមតែ ៣ ថ្ងៃមុននឹងចាប់ផ្ដើម "ការពិភាក្សាដ៏ធំមួយនៅទូទាំងប្រទេស" តាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីលោក Emmanuel Macron។ ចំនួនអ្នកគាំទ្រចលនានេះបានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយពីការ ឈប់សម្រាកចុងឆ្នាំ។ ដើម្បីទប់ទល់នឹងបាតុករ ប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។ ប៉ូលីសបានចាប់ឃុំខ្លួន និងសួរចម្លើយចំពោះមនុស្សជាច្រើននាក់ ដែលបាន"ចូលរួមក្នុងក្រុមដែលមានឧបាយកលបង្កហឹង្សារ" "កាន់អាវុធដែលត្រូវហាមប្រាម" និង"ប្រើអំពើហឹង្សាចំពោះភ្នាក់ងារសន្តិសុខ"៕