ចំនួនជនរងគ្រោះក្នុងករណីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបន្តកើនឡើង

Chia sẻ
(VOVWORLD) - គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ចំនួនមនុស្សដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមីនៅតំបន់ជុំវិញឆ្នេរសមុទ្រ Sunda របស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងហោចណាស់ ២៨១ នាក់ ក្នុងនោះអ្នករងរបួសក៏បានកើងឡើងដល់ ១០០០ នាក់ផងដែរ។
ចំនួនជនរងគ្រោះក្នុងករណីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបន្តកើនឡើង - ảnh 1 ចំនួនជនរងគ្រោះក្នុងករណីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីបន្តកើនឡើង

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានវាយតម្លៃថាចំនួនអ្នកស្លាប់និងរងរបួសនៅក្នុងគ្រោះមហន្តរាយនេះនឹងបន្តកើនឡើងក្នុងបរិបទដែលកងកម្លាំងសង្គ្រោះកំពុងប្រឈមនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់ ដែលជាប់គាំងនៅក្រោមគំនរ យ៉ាងកំទិចកំទីដោយសារការបាក់ស្រុតផ្ទះ។ ទីភ្នាក់ងារនេះក៏បានឲ្យដឹងថាចំនួនមនុស្សដែលបាត់ខ្លួននៅឆ្នេរសមុទ្រភាគខាងលិច Java និងភាគខាងត្បូងកោះ Sumatra ត្រូវបានគេប៉ាន់ស្មាន់ថានឹងមានរហូតដល់រាប់សិបនាក់ផងដែរ៕

ប្រតិកម្មទៅវិញ