ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១៨កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បាន​មានជំនួបសន្ទនាជាមួយប្រធានកត្តិយសគណៈបក្សប្រជាជនតៃវ៉ាន់លោក Lien Chan នៅរដ្ឋធានីប៉េកាំង។
ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង - ảnh 1
ចិននិងតៃវ៉ាន់(ចិន)ឯកភាពសហប្រតិបត្តិការជំរុញទំនាក់ទំនងត្រើយសង្ខាង (Xinhua)

        Vovworld-នាថ្ងៃទី១៨កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បាន​មានជំនួបសន្ទនាជាមួយប្រធានកត្តិយសគណៈបក្សប្រជាជនតៃវ៉ាន់លោក Lien
Chan នៅរដ្ឋធានីប៉េកាំង។ នៅជំនួបសន្ទនា អគ្គលេខា Xi JinPing បាន​អះអាងថា​ចិនស្វាគមន៍តៃវ៉ាន់ចូលរួមសកម្មទៅក្នុងដំណើរការជំរុញអភិវឌ្ឍន៍ទំនាក់​ទំនង
ត្រើយសង្ខាងនិងបើកទូលាយថែមទៀតសមិទ្ធិអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់
ប្រជាជន។ ប្រជាជននៃត្រើយសង្ខាងត្រូវរួមកំលាំងកាយចិត្តកសាងសុប៉ិន​ចិននិង
ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយមិនប្រកាន់គណៈបក្ស វណ្ណ សាសនារឺ​ដំបន់
ឡើយ។ រីឯលោក      Lien Chan បានអះអាងថា ត្រើយសង្ខាងត្រូវគោរពគ្នា​ទៅវិញ
ទៅមកនិងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងស្ថេរភាពបង្កលក្ខណៈ
សំរាប់តៃវ៉ាន់ពង្រីកតួនាទីសកម្មក្នុងដំណើរការអភិវឌ្ឍន៍សន្តិភាពនិង​ពង្រឹងប្រជាជាតិ
ចិន៕

ប្រតិកម្មទៅវិញ