ចិនត្រូវបញ្ឈប់ភ្លាមមួយរំពេចនិងជារៀងរហូតរាល់សកម្មភាពកសាង ប្រជុំកោះសិប្បនិម្មិតនៅសមុទ្រខាងកើត

Chia sẻ

(VOVworld)- ចិនត្រូវបញ្ឈប់ភ្លាមមួយរំពេចនិងជារៀង
រហូតរាល់សកម្មភាពកសាង ប្រជុំកោះសិប្បនិម្មិតនៅសមុទ្រខាងកើត។

(VOVworld)- ចិនត្រូវបញ្ឈប់ភ្លាមមួយរំពេចនិងជារៀងរហូតរាល់សកម្មភាពកសាង ប្រជុំកោះសិប្បនិម្មិតនៅសមុទ្រខាងកើត។​ប្រការនេះត្រូវបានរដ្ឋមន្ត្រីការ ពារជាតិ
អាមេរិកលោក Ashton Carter អះអាងក្នុងបទថ្លែងមតិនាព្រឹកថ្ងៃទី៣០ ឧសភា
នៅសន្និសីទកំពូលស្តីពីសន្តិសុខទ្វីបអាស៊ី (ជំនួបសន្ទនា Shangri-La) លើកទី១៤ ដែលកំពុងប្រារពឡើងនៅប្រទេសសឹង្ហបុរី។ លោក Carter បាន សង្កត់ធ្ងន់ថា របៀបប្រព្រឹត្តិរបស់ចិនក្នុងតំបន់នាបច្ចុប្បន្នគឺហួសពីបទដ្ឋានអន្តរជាតិ។

ចិនត្រូវបញ្ឈប់ភ្លាមមួយរំពេចនិងជារៀងរហូតរាល់សកម្មភាពកសាង ប្រជុំកោះសិប្បនិម្មិតនៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការ ពារជាតិអាមេរិកលោក Ashton Carter (រូបថតៈ TTXVN)

        មុននោះ នាថ្ងៃទី២៩ឧសភា ក្នុងបទថ្លែងមតិបើកជំនួបសន្ទនា Shangri-La
លើកទី១៤ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសអាសី
ប៉ាស៊ីហ្វិកចំនួន២៦ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong បានអំពាវ នាវចិននិងអាស៊ានជម្រុញការចុះហត្ថលេខាលើក្រោមប្រតិបត្តិសម្រាប់ភាគីនានា
នៅសមុទ្រខាងកើតយ៉ាងឆាប់ៗ។

        មតិរបស់លោក Lee Hsien Loong បាននាំចេញក្រោយប៉ុន្មានថ្ងៃខណៈ ដែល
ចិនប្រកាសសៀវភៅសការពារជាតិដោយមានពាក្យសម្តីគំរាមកំហែងប្រទេស ជិត
ខាង គឺត្រូវរងការរិះគន់យ៉ាងខ្លាំងក្លារពីរដ្ឋមន្ត្រីការពារជាតិអាមេរិក នាំមកការ
ព្រួយបារម្ភថា នឹងអាចកើតមានឡើងជំលោះរវាងចិននិងអាមេរិក។

        ក្នុងថ្ងៃដដែល ព្រឹទ្ធសមាជិកអាមេរិកលោក John McCain បានស្នើសុំឲ្យ អាមេរិកផ្គត់ផ្គង់ប្រាក់រាប់លានដុល្លារ ដើម្បីជួយហ្វឹកហាត់ និងបំពាក់ឧបករ ណ៍សម្រាប់បណ្តាកម្លាំងប្រដាប់អាវុធចំណុះប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់នឹង
រាល់ការសាកល្បង ៕

ប្រតិកម្មទៅវិញ