ក្រុមរថយន្តកងទ័ពឥណ្ឌានៅភ្នំ Zojilla ភាគខាងកើត Ladakh កាលពីខែឧសភា (រូបថត៖ ANI) |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាន ឲ្យដឹងថាមូលហេតុនៃការប៉ះទង្គិចគ្នារវាងកងទ័ពនៃភាគីទាំងពីរនៅតាម តំបន់ជ្រលងភ្នំ Gan-oan គឺដោយសារតែភាគីឥណ្ឌាបានបំផ្លាញការយល់ដឹងរួមរវាងយោធានៃប្រទេសទាំងពីរ ព្រមទាំងទាមទារស្នើឲ្យភាគីឥណ្ឌាត្រូវធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីធានាថាហេតុការន៍នស្រដៀងគ្នានេះនឹងមិនកើតមានឡើងទៀតនាពេលអនាគតផងដែរ។
ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ក៏បានអះអាងថាគោលជំហររបស់ប្រទេសនេះចំពោះការប៉ះទង្គិចគ្នារបស់ទាហាននៃភាគីទាំងពីរនៅតាមព្រំដែន គឺសូមឲ្យភាគីទាំងពីរត្រូវការផ្តើមចេញពីបញ្ហាទូទៅតាមរយៈកិច្ចសន្ទនានិងដោះស្រាយវិវាទដោយសន្តិវិធីដើម្បីកាត់បន្ថយភាពតានតឹងនាបច្ចុប្បន្នផងដែរ៕