អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian។ (រូបថត៖ SCMP) |
នៅថ្ងៃទី៦ ខែធ្នូ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មាន ជាប្រចាំពាក់ព័ន្ធដល់ការដែលអ្នកនយោបាយអាមេរិកមួយចំនួនបាន “ធ្វើពហិការផ្លូវ ការទូត” មិនចូលរួមការប្រកួតកីឡា អូឡាំពិករដូវរងារទីក្រុងប៉េកាំងឆ្នាំ២០២២ អ្នកនាំ ពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ចាត់ទុកថា ព្រឹត្តិការណ៍អូឡាំពិករដូវ រងារជាទីលានលេងកីឡារបស់សកលលោកទាំងមូល មិនមែនជាឆាកល្ខោន នយោបាយទេ។ អ្នកនាំពាក្យរូបនេះឲ្យដឹងថែមទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារប៉េកាំងឆ្នាំ២០២២ ជាព្រឹត្តិការណ៍ដ៏ធំសម្រាប់កីឡាករកីឡាការិនីលើទូទាំង សកលលោក និងមនុស្សរាល់គ្នាដែលស្រឡាញ់កីឡារដូវរងារ។ ចិនកំពុងស្ថិតនៅ ដំណាក់កាលត្រៀមចុងក្រោយ ហើយនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ មួយដ៏សាមញ្ញ ប្រកបដោយសុវត្ថិភាព និងគួរឲ្យចាប់អារម្មណ៍ចំពោះពិភពលោក។
ចិនបានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ នៅពេលដែលសារព័ត៌មានអាមេរិកនិង ជប៉ុនឲ្យដឹងថា លោកប្រធានាធិបតី Biden បានប្រកាសថា មន្ត្រីអាមេរិកនឹងមិនចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឡើយ ក៏ដូចជាការដែល សមាជិកមួយចំនួននៃ គណៈបក្សកាន់អំណាចរបស់ជប៉ុន កំពុងបង្កសម្ពាធលើលោកនាយករដ្ឋមន្រ្តី Kishida Fumio ដើម្បីធ្វើពហិការផ្លូវការទូតចំពោះកីឡាអូឡាំពិករដូវរងារផងដែរ៕