ចិន ជប៉ុន និងកូរ៉េខាងត្បូងសន្យាបន្តផ្ដល់អាទិភាពដល់ប្រភពធនធានគាំទ្រអាស៊ាន

Chia sẻ
(VOVWORLD) -អង្គប្រជុំបានអះអាងនុវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន +3 ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើក និងវិបុលភាពនៅតំបន់អាស៊ីបូព៌ា។

នាថ្ងៃទី ១៧ ខែឧសភា កិច្ចប្រជុំលើកទី ១០ គណកម្មការបណ្ដាតំណាងអចិន្ត្រៃយ៍ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឯកអគ្គរដ្ឋទូតនៃប្រទេសដៃគូចំនួន ៣ ក្នុង ក្របខ័ណ្ឌអាស៊ាន +3 (ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានប្រព្រឹត្តិទៅនៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ លោក Tran Duc Binh ប្រធានគណៈបេសកកម្មតំណាងវៀតណាមប្រចាំនៅអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានកត់សម្គាល់នូវវឌ្ឍនភាពជាវិជ្ជមានក្នុងបណ្ដាសកម្មភាពសហប្រតិបត្តិការរបស់អាស៊ាន +3 លើគ្រប់វិដ័យ ដូចជានយោបាយ - សន្តិសុខសេដ្ឋកិច្ច សង្គម សមាហរណកម្មតំបន់ និងការបង្រួញគំលាតអភិវឌ្ឍន៍នារយៈពេលខាងមុខ។ រាល់ការអនុវត្តន៍ផែនការ អាស៊ាន + បានអនុវត្តន៍បាន និងកំពុងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតំបន់។

អង្គប្រជុំបានអះអាងនុវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន +3 ចំពោះការអភិវឌ្ឍន៍ដ៏រស់រវើក និងវិបុលភាពនៅតំបន់អាស៊ីបូព៌ា។ បណ្ដាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានសន្យាថានឹងបន្តផ្តល់អាទិភាពលើធនធានដើម្បីគាំទ្រដល់អាស៊ានក្នុងការកសាងសហគមន៍ អនុវត្តន៍ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ប្រកបដោយជោគជ័យ និងផែនការមេស្ដីពីការតភ្ជាប់អាស៊ាននាឆ្នាំ២០១៥ ជាដើម៕

ប្រតិកម្មទៅវិញ