ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង

Chia sẻ
(VOVworld) – សិក្ខាសាលា “ភូមិសាស្ត្របណ្ដាបរិយាកាស
នាវាចរណ៍-បញ្ហានៅ សមុទ្រខាងកើត” បានប្រព្រឹត្តទៅនា
ថ្ងៃទី ១៦ តុលា នៅសកលវិទ្យាល័យ Bretagne ខាងត្បូង
ដោយមានការចូលរួមរបស់អ្នកជំនាញការជួរមុខលើវិស័យ
ការពារជាតិនិងយុទ្ធសាស្ត្ររបស់បារាំងជាច្រើនកុះករ។ 
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង - ảnh 1
ចំណុចក្តៅគគុកនៅសមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាស្តីពីសមុទ្រនៅបារាំង'
 (Image: VNA)


(VOVworld) – សិក្ខាសាលា “ភូមិសាស្ត្របណ្ដាបរិយាកាសនាវាចរណ៍-បញ្ហានៅ
សមុទ្រខាងកើត” បានប្រព្រឹត្តទៅនាថ្ងៃទី ១៦ តុលា នៅសកលវិទ្យាល័យ Bretagne
ខាងត្បូង ដោយមានការចូលរួមរបស់អ្នកជំនាញការជួរមុខលើវិស័យ ការពារជាតិ
និងយុទ្ធសាស្ត្ររបស់បារាំងជាច្រើនកុះករ។ ប្រធានបទនៃ សិក្ខាសាលាលើកនេះ
ប្រមូលផ្តុំទៅលើការស្រាវជ្រាវអំពីភាពតានតឹងនៅសមុទ្រ ខាងកើតជំលោះអធិប
តេយ្យភាពកោះសមុទ្រនិងសមត្ថភាពអនុវត្តច្បាប់អន្តរជាតិ សំដៅរក្សារស្ថិរភាព
សន្តិសុខនិងសេរីភាពនាវាចរណ៍អន្តរជាតិក្នុងតំបន់។ នៅ សិក្ខាសាលានេះ
លោកស្រី​ Nguyen Thi Bich Hue អនុព័ន្ធវៀតណាមប្រចាំនៅ បារាំង បានថ្លែងបទ
អន្តរគមន៍ដែលលើកច្បាស់នូវទស្សនៈរបស់វៀតណាមគឺ៖ ប្រឆាំងជំទាស់រាល់ទ
ង្វើរំលោភលើច្បាប់អន្តរជាតិនិងអធិបតេយ្យភាពបូរណភាពដែនដីនៅសមុទ្រ
ខាងកើតដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនាដោយឈរលើច្បាប់
អន្តរជាតិនិងកិច្ចព្រមព្រៀងតំបន់នានា ដូចជា៖ ច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តី
ថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (DOC) ជំរុញ
ការចុះហត្ថលេខាលើក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (COC)
សម្បូរបែបភាវូបនីយកម្មទំនាក់ទំនងដៃគូ ជាមួយបណ្ដាប្រទេសក្នុងតំបន់និងលើ
ពិភពលោករក្សារសន្តិសុខសន្តិភាពស្ថិរភាពសេរីភាពនាវាចរណ៍សមាហរណកម្ម
និងអភិវឌ្ឍន៍។

        លោកស្រី Nguyen Thi Bich Hue បានអះអាងថា៖ឮ«ការទាមទាផ្លូវ ៩ កំណាត់
ឬដែលហៅថាផ្លូវអណ្ដាតគោរបស់ចិនគឺជាមូល ហេតុស្នូលក្នុងការបង្កើនភាពតាន
តឹងនិងរាល់ទង្វើខុសច្បាប់ដែលរំលោភលើ អធិបតេយ្យភាពនិងបូរណភាពដែនដី
របស់វៀតណាមនិងបណ្ដាប្រទេសឆ្នេរសមុទ្រនៅសមុទ្រខាងកើតតាមច្បាប់
សមុទ្រអន្តរជាតិឆ្នាំ ១៩៨២។ បណ្ដាទង្វើ សាងសង់ពូនជ្រុំឆ្នេរលថ្មរបស់ចិននា
ពេលថ្មីៗនេះក៏បានរំលោភលើច្បាប់សមុទ្រនិង DOC ទៀតផង។»

        ក៏ក្នុងសិក្ខាសាលាលើកនេះដែរ បទអន្តរាគមន៍របស់អ្នកប្រាជ្ញបារាំងនានា
បានអះអាងថា៖ ទង្វើរបស់ចិននៅសមុទ្រខាងកើតគឺផ្ទុយទៅនឹងផលប្រយោជន៍
 របស់បារាំង៕

ប្រតិកម្មទៅវិញ