ចែករំលែកបទពិសោធន៍ក្នុងតំបន់ និងវឌ្ឍនភាព​អន្តរជាតិ​ក្នុងការ​ជំនះពុះពារ​លើផលវិបាក​ដោយគ្រាប់បែកមីន

Chia sẻ
(VOVWORLD) - ផ្ទៃដីប្រមាណ ១/៥ នៅវៀតណាម (ប្រមាណ ៥,៦ លានហិកតា) រងការបំពុលដោយគ្រាប់បែកមីន និងជាតិផ្ទុះដែលបន្សល់ពីសង្គ្រាម។
ចែករំលែកបទពិសោធន៍ក្នុងតំបន់ និងវឌ្ឍនភាព​អន្តរជាតិ​ក្នុងការ​ជំនះពុះពារ​លើផលវិបាក​ដោយគ្រាប់បែកមីន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ២៩ មិនា នៅទីក្រុងហាណូយ ក្រសួងការបរទេសរួមជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ចែករំលែកបទពិសោធន៍ក្នុងតំបន់ និង វឌ្ឍនភាពអន្តរជាតិក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន”។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានសង្កត់ធ្ងន់ថា ផ្ទៃដីប្រមាណ ១/៥ នៅវៀតណាម (ប្រមាណ ៥,៦ លានហិកតា) រងការបំពុលដោយគ្រាប់បែកមីន និងជាតិផ្ទុះដែលបន្សល់ពីសង្គ្រាម។ ដូច្នេះហើយ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនបន្តជាតម្រូវការចាំបាច់ ហើយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងដំណើរការស្តារ និងស្ដារ និងស្ថាបនាឡើងវិញ ក្រោយជម្លោះ កសាងសន្តិភាព អនុវត្តន៍ជាក់ស្ដែងរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ នេះគឺជាគោលនយោបាយ គោលការណ៍ឥតងាករេ ហើយជាសារដ៏ខ្លាំងក្លា ដែលវៀតណាមតែងតែជំរុញនៅថ្នាក់ពិភពលោក និងអនុវត្តន៍ជាក់ស្ដែងនៅវៀតណាម។

សូមបញ្ជាក់ដែរថា សិក្ខាសាលានេះ បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ មីនាផងដែរ៕

ប្រតិកម្មទៅវិញ