បណ្ដាកិច្ចពិភាក្សាត្រូវបានគ្រោងទុកថា នឹងអូសបន្លាយដល់ថ្ងៃទី ៩ ខែតុលា ចំពេលវេលាប្រព្រឹត្តិទៅកិច្ចពិភាក្សារវាងប្រធានក្រុមចរចា EU លោក Michel Barnier និងសមភាគីអង់គ្លេសលោក David Frost ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២ ខែតុលា អង់គ្លេសនិង EU បានបញ្ចប់ការចរចាពាណិជ្ជកម្មជុំទី ៩។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការចរចារអស់រយៈពេល ៤ ថ្ងៃមក មេដឹកនាំអង់គ្លេសនិង EU បានទទួលស្គាល់ថា ដំណើរចរចានៅតែមិនមានការវិវឌ្ឍន៍ ដោយសារតែមានការខ្វែងគំនិតគ្នាក្នុងបញ្ហានេសាទត្រីនិង គោលនយោបាយតម្លៃផងដែរ៕