អត្ថបទបានដកស្រង់លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ អនុវត្តន៍ដោយអង្គការស្ទាបស្ទង់មតិ YouGov របស់អង់គ្លេស បានបង្ហាញថា ប្រជាជនវៀតណាមរហូតដល់ទៅ ៩៣ ភាគរយ ពេលបានសួរអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺរាតត្បាត COVID-19 នៅវៀតណាម ដែលតែងតែមានចម្លើយតបថា ពួកគេពេញចិត្តនឹងវិធានការប្រឆាំងនឹងការរីករាលដាល COVID-19 ដោយរដ្ឋាភិបាលអនុវត្តន៍។ លទ្ធផលនេះឈរនៅជួរមុខតារាងប្រទេសដែលត្រូវបានស្ទង់មតិ។
អត្ថបទបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានប្តូរវែនអាស៊ាន។ វៀតណាមបានជំរុញការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូក ៣ (រួមមាន ចិន កូរ៉េខខាងត្បូង និងជប៉ុន) តាមរយៈប្រព័ន្ធវីដេអូ និងបានអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ ជាមួយនឹងសមិទ្ធិផលរបស់ខ្លួនក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹង COVID-19 វៀតណាមបានរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងអាស៊ានផងដែរ៕