គោលនយោបាយសម្រាប់អ្នកមានគុណូបការៈត្រូវបានអនុវត្តព្រមៗគ្នា

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៨​នៃទិវា
យុទ្ធជនពលី-ពិការ  (ថ្ងៃទី ២៧កក្កដា) ប្រធានគណៈ
កម្មាធិការរណសិរ្សមាតុភូមិវៀតណាម
គោលនយោបាយសម្រាប់អ្នកមានគុណូបការៈត្រូវបានអនុវត្តព្រមៗគ្នា - ảnh 1
លោក Nguyen Thien Nhan ជួបធ្វើការជាមួយ នាយកដ្ឋានគោលនយោបាយ
 នៃអគ្គ ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម(រូបថតៈMinh Thăng )

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៨​នៃទិវាយុទ្ធជនពលី-ពិការ  (ថ្ងៃទី ២៧
កក្កដា) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien
 Nhan បានមានជំនួបធ្វើការជាមួយនាយកដ្ឋានគោលនយោបាយ នៃអគ្គស្នង
ការនយោបាយកងទ័ពប្រជាជនវៀតណាម និងក្រសួងការងារ យុទ្ធជន ពិការនិង
សង្គមកិច្ចវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអំពាវ
នាវឲ្យស្ថាប័នទាំងពីរពោលខាងលើ ត្រូវសហការយ៉ាងជិតស្និទ្ធ និង​ខំប្រឹងប្រែង
ថែមទៀតក្នុងការងាររាវរកនិងប្រមូលអដ្ឋិធាតុ ព្រមទាំងបញ្ជាក់ អត្តសញ្ញាប័ណ្ឌ
របស់ពលីជនផងដែរ។ លោកមានប្រសាសន័ថែមទៀតថា បក្ស រដ្ឋនិងរណសិរ្ស
មាតុភូមិវៀតណាម នឹងបន្តធ្វើឲ្យល្អបំផុតរាល់គោលនយោបាយ ចំពោះជនមាន
គុណូបការៈ ដើម្បីអះអាងនូវសីលធម៌ “ផឹកទឹកនឹងដល់ប្រភព ដើម” របស់ជនជាតិ
វៀតណាម។ ជាពិសេស នាយកដ្ឋានគោលនយោបាយ អគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាម និងក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត
ណាម ត្រូវអនុវត្តព្រមៗគ្នារាល់គោលនយោបាយចំពោះ ជនមានគុណូបការៈផង
ដែរ៕

ប្រតិកម្មទៅវិញ