គោលនយោបាយជនជាតិគប្បីព្រមៗគ្នានិងជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច

Chia sẻ

(VOVworld)- គោលនយោបាយជនជាតិគប្បីព្រមៗគ្នា
និងជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិចឲ្យបានច្រើនជាងទៀត

(VOVworld)- គោលនយោបាយជនជាតិគប្បីព្រមៗគ្នានិងជួយឧបត្ថម្ភជនរួមជាតិជា
ជនជាតិភាគតិចឲ្យបានច្រើនជាងទៀត តាមមតិរបស់រដ្ឋមន្ត្រី និងជាប្រធានគណៈ
កម្មាធិការជនជាតិ Giang Seo Phu បានអះអាងដូច្នេះក្នុងកម្មវិធី “ប្រជាជនសួរ រដ្ឋ
មន្ត្រីឆ្លើយ” នាថ្ងៃទី៧ មិថុនា។ តាមលោក Giang Seo Phu ថា នាប៉ុន្មានឆ្នាំកន្លងទៅ
បក្ស រដ្ឋ និងប្រ ជាជនវៀតណាម បានផ្សព្វផ្សាយគោលនយោបាយជាច្រើន
សម្រាប់តំបន់ជន ជាតិភាគតិច រួមចំណែកសំខាន់ចូលក្នុងការកាត់បន្ថយភាពក្រីក្រ
និងលើកកំពស់ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច។ លោក Giang
Seo Phu បានសង្កត់ធ្ងន់ថា ៖

        “នាពេលខាងមុខ ត្រូវមានការយកចិត្តទុកដាក់ជាពិសេស អំពីប្រភពកម្លាំង ដោយមានការផ្ទេប្តូគោលនយោបាយប្រាក់កម្ចីដល់តំបន់ជនជាតិភាគតិចជា ពិសេស យកចិត្តទុកដាក់ដល់ការកាត់បន្ថយភាពក្រីក្រ។ មិនតែប៉ុណ្ណោះ ក្រសួងផ្នែកនានា គប្បីកាត់បន្ថយបែបបទ និងបង្កើនការរំដោះទុនសម្រាប់ជន រួមជាតិជាជនជាតិភាគ
តិចផងដែរ”៕

ប្រតិកម្មទៅវិញ