គោលជំហរខុសពីគ្នាមុននឹងកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគីអំពីអ៊ុយក្រែន

Chia sẻ
(VOVworld)-មុននឹងកិច្ចប្រជុំជាន់ខ្ពស់រវាងអ៊ុយក្រែន
រុស្ស៊ីនិងសហភាពអឺរ៉ុប (EU) នៅរដ្ឋធានី Minsk របស់
បេឡារុស នាថ្ងៃទី២៦សីហា

(VOVworld)-មុននឹងកិច្ចប្រជុំជាន់ខ្ពស់រវាងអ៊ុយក្រែន រុស្ស៊ីនិងសហភាពអឺរ៉ុប (EU) នៅ
រដ្ឋធានី Minsk របស់បេឡារុស នាថ្ងៃទី២៦សីហា អំពីសន្តិសុខថាមពល  និងជំលោះ
នៅភាគខាងកើតអ៊ុយក្រែន ភាគីនានាដែលទាក់ទិន ដល់ស្ថានភាពនៅអ៊ុយក្រែន នៅ
រក្សាគោលជំហរខុសពីគ្នា ក្នុងការបន្ថូស្រាល ភាពតានតឹងនៅប្រទេសនេះ។ ក្នុងពេល
ដែល បណ្តាប្រទេសអឺរ៉ុប សម្តែងគោល បំណងបន្ថូស្រាលភាពតាមតឹងនោះ អាមេរិក
និងមន្រ្តីរដ្ឋអំណាច Kiev មួយចំនួន បានមានមតិផ្ទុយទៅវិញ។ ក្នុងបទឆ្លើយសំភាស
លើកាណាល់ទូរទស្សន៍អាល្លឺម៉ង់  ARD នាថ្ងៃទី២៤សីហា អធិការបតីអាល្លឺម៉ង់ លោក
ស្រី Angela Merkel បានជឿ ជាក់ថា ជំលោះនៅអ៊ុយក្រែន គ្រាន់តែដោះស្រាយបាន
តាមរយៈដំណោះស្រាយនយោ បាយ ហើយ EU ក៏ដូចជាអាល្លឺម៉ង់ សុទ្ធតែចង់ចូលរួម
ដំណើរការនេះ។ ​រីឯរដ្ឋមន្រ្តីការបរទេសបារាំង  លោក Laurent Fabius បានប្រកាស
ថា បារំាងរក្សាគោលជំហរតឹងរឹង ជាមួយរុស្ស៊ីចំពោះបញ្ហាខាងកើតអ៊ុយក្រែន ប៉ុន្តែ​នៅបើកទ្វាកាណាល់សន្ទនាជាមួយប្រទេសនេះ។

គោលជំហរខុសពីគ្នាមុននឹងកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគីអំពីអ៊ុយក្រែន - ảnh 1
គោលជំហរខុសពីគ្នាមុននឹងកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគីអំពីអ៊ុយក្រែន(TTXVN)


        ចំពោះ EU វិញ មន្រ្តី EU ទទួលបន្ទុកគោលនយោបាយ និងសន្តិសុខលោក ស្រី
Catherine Ashton ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin ជាមួយសមភាគីអ៊ុយក្រែន លោក Petro Proshenko នឹងចាត់ទុកនេះ
ជាឱកាសល្អសម្រាប់ដោះស្រាយវិបត្តិនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ