គ្រោះអាសន្នដែលបារាំងចាកចេញពីសហភាពអឺរ៉ុបកើនឡើង

Chia sẻ
(VOVworld) – នាថ្ងៃទី ១១ មិនា ក្រុមហ៊ុនវាយតំលៃទំនុក
ទុកចិត្ត Moody’s បានចេញ របាយការណ៍មួយទោះបីជា
គ្រោះអាសន្នដែលបារាំងចាកចេញពីសហភាពអឺរ៉ុប (EU)
និងតំបន់ចាយប្រាក់អឺរ៉ូ ឬហៅថា Frexit ក្រោយពីការបោះ
ឆ្នោតប្រធានាធិបតីខាងមុខ គឺ «មិនខ្ពស់ទ» ប៉ុន្តែ គ្រោះ
អាសន្ននេះកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 
គ្រោះអាសន្នដែលបារាំងចាកចេញពីសហភាពអឺរ៉ុបកើនឡើង - ảnh 1
គ្រោះអាសន្នដែលបារាំងចាកចេញពីសហភាពអឺរ៉ុបកើនឡើង (VNA)


(VOVworld) – នាថ្ងៃទី ១១ មិនា ក្រុមហ៊ុនវាយតំលៃទំនុកទុកចិត្ត Moody’s
បានចេញ របាយការណ៍មួយទោះបីជាគ្រោះអាសន្នដែលបារាំងចាកចេញពី
សហភាពអឺរ៉ុប (EU) និងតំបន់ចាយប្រាក់អឺរ៉ូ ឬហៅថា Frexit ក្រោយពីការ
បោះឆ្នោតប្រធានាធិបតីខាងមុខ គឺ «មិនខ្ពស់ទ» ប៉ុន្តែ គ្រោះអាសន្ននេះ
កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង សេចក្តីប្រកាសមួយ នាថ្ងៃទី ១១
មិនា ក្រុមហ៊ុន  Moody’s បានសង្កត់ធ្ងន់ថា៖ សេណារីយរស្តីពី Frexit មិនអាច
កើតមានឡើងទេ ប៉ុន្តែ បំរ៉ែបំរួលដែលបានប្រព្រឹត្តទៅ ក្នុងរយៈពេលកន្លង
ទៅបានសរឲ្យឃើញថា៖ រឿងហេតុភ្ញាក់ផ្អើលជាច្រើនអាចកើត មានឡើង
តាមរយៈព្រឹត្តិការណ៍នយោបាយជាពិសេសគឺការបោះប្រជាមតិ។ នាពេល
ខាងមុខ ក្រុមហ៊ុនពោលខាងលើនឹងវិភាគស្ថានភាពនៅបារាំងនិងបណ្ដាយ
ថាទស្សន៍ នៅប្រទេសនេះទាក់ទិនដល់ការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋស
ភាដែលនឹងត្រូវបាន រៀបចំឡើងចាប់ពីខែមេសាដល់ខែមិថុនា។​ បេក្ខជន
ប្រធានាធិបតី លោកស្រី Marine Le Pen បានប្រកាសជាច្រើនលើកជាច្រើន
សារថា៖ ក្នុងករណីលោកស្រីជាប់ឆ្នោតជា ប្រធានាធិបតីបារាំង លោកស្រីនឹង
រៀបចំការបោះប្រជាមតិអំពីការចាកចេញពី EU របស់បារាំង។ ការដែលលោក
ស្រី  Le Pen ទទួលបានគាំទ្រជាច្រើននាពេលថ្មីៗនេះ ដោយមានយុទ្ធនាការ
ស្វែងរកសម្លេងគាំទ្រដែលប្រមូលផ្តុំទៅលើគោនយោបាយប្រជានិយម ការ
ប្រឆាំងស្ថានភាពអន្តោប្រវេសន៍ ការទាមទានិរទេសជនអន្តោប្រវេសខុស
ច្បាប់ ត្រូវបានចាត់នឹងនាំមកនូវហានិភ័យសំរាប់បារាំងនិង EU៕ 

ប្រតិកម្មទៅវិញ