សកម្មភាពនេះគឺស្ថិតក្នុងក្របខ័ណ្ឌជុំទី៣ នៃកម្មវិធីជំនួយឧបត្ថម្ភបន្ទាន់ដែលអនុវត្តដោយស្ថានទូតវៀត ណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់សហគមន៍ ជនវៀតណាម ក្នុងដំណាក់កាលនៃការរីករាលដាល COVID-19 ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពសង្គមរបស់កម្ពុជា។
រហូតមកដល់ពេលនេះ សមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានរួមសហការជាមួយស្ថានទូតនិងស្ថានកុងស៊ុល វៀតណាមប្រចាំខេត្តបាត់ដំបងនិងខេត្តព្រះសីហនុ បានប្រគល់អំណោយជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាម ប្រមាណ ៣.០០០ គ្រួសារ នៅទូទាំងប្រទេសកម្ពុជា។ អំណោយដ៏មានអត្ថន័យទាំងនេះ គឺជាការចូលរួមចំណែកនិងរួមវិភាគទានរបស់ទីភ្នាក់ងារនានា មន្ទីរ អង្គភាពអាជីវកម្ម ខេត្តជាប់ព្រំដែននិងអាជីវកម្មជាច្រើនផងដែរ៕