គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ភ្ញៀវទេសចរជាង ២ ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៦ សីហា ឥណ្ឌូនេស៊ីបានជម្លៀសភ្ញៀវទេសចរជាង ២ ពាន់នាក់ ក្រោយពីគ្រោះរញ្ជួយដីកម្រិត ៧ រិចទ័រនៅ Lombok ប៉ែកខាងលិច Nusa Tenggara ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៨ នាក់ត្រូវស្លាប់ ។ 
គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ភ្ញៀវទេសចរជាង ២ ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព - ảnh 1 ភ្ញៀវទេសចរជាង ២ ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

កងកម្លាំងជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងគំនរបាក់បែកនៃផ្ទះសម្បែង វិហានកាតូលិក និងសាលារៀន ដែលត្រូវបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនាថ្ងៃទី ៥ ខែសីហា។ តាមការប៉ាន់ស្មានថាមានភ្ញៀវទេសចរប្រមាណ ២០០០ ទៅ ២៧០០ នាក់ ត្រូវបាន ជម្លៀសចេញពីប្រជុំកោះ Gili ដោយមានចំងាយពីតំបន់សមុទ្រនៃ ទីក្រុង Lombok ប៉ុន្មាន គីឡូម៉ែត្រ តាមទិសនិរតី។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះធម្មជាតិឥណ្ឌូនេស៊ី (BNPB) លោក Sutopo Purwo Nugroho បានព្រមានថាចំនួនអ្នកស្លាប់ និងរងរបួសនឹងកើនឡើង ហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ទាំងអស់គឺសុទ្ធតែជាជនជាតិ ឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ