|
គុយបា-អាមេរិកឯកភាពដំណើរការប្រក្រដីទំនាក់ទំនង (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មេសា អនុប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel
បានប្រកសថា៖ La Habana បានព្រមព្រៀងផ្អាក់ការដែលអាមេរិកលុបចោល
បទហាមឃាត់ទៅលើប្រទេសនេះទៅដំណាក់កាលទី ២ នៃដំណើការប្រក្រដី
ទំនាក់ទំនងទ្វេភាគី។ អនុប្រធានរដ្ឋ Diaz-Canel បានឲ្យដឹងថា៖ ដំណាក់កាលទី
១ នៃដំណើការពោលខាងលើនឹងរួមមានការប្រក្រដីទំនាក់ទំនងជាផ្លូវការនិង
បើកស្ថានទូតនៅប្រទេសនិមួយៗ។ ដំណាក់កាលទី ២ នឹងចាប់ផ្តើមដោយការ
លុបចោលរាល់បទហាមឃាត់ដែលអាមេរិកអនុវត្តទៅលើគុយបាក្នុងរយៈពេល
ជាង ៥០ ឆ្នាំកន្លងទៅ។ លោក Diaz-Canel បានទទួលស្គាល់ថា៖ មានការបោះ
ជំហានសកម្មក្នុងការប្រក្រដីទំនាក់ទំនងទ្វេភាគីគុយបា-អាមេរិក ប៉ុន្តែ នេះគឺជា
ដំណើការយូរអង្វែងនិងត្រូវមានពេលវេលា។ ប៉ុន្តែ លោក Diaz-Canel ក៏បាន
ប្រកាសថា៖ គ្មានការប្រក្រដីទំនាក់ទំនងណាមួយប្រសិនបើបទហាមឃាត់
មិនត្រូវបានលុបចោល។ ក្រៅពីបញ្ហាបើកស្ថានទូតនៅប្រទេសនិមួយៗ La
Habana ក៏បានដាស់តឿនអាមេរិកលុបគុយបាចេញពីបញ្ជីបណ្តាប្រទេសគាំ
ពារឲ្យភេវរកម្ម។ នេះក៏ជាបញ្ហាមួយដែលរារាំងដំណើការប្រក្រដីទំាក់ទំនង
ទ្វេភាគីរវាងអាមេរិកនិងគុយា ផងដែរ។
តាមគំរោងប្រធានាធិបតីអាមេរិក លោក Barack Obama នឹងជួបធ្វើការជាមួយ
ប្រធានរដ្ឋគុយបា លោក Raul Castro នៅសន្និសីទកំពូលអាមេរិកឡាទិនលើក
ទី ៧ នៅ Panama នាថ្ងៃទី ១០ និងទី ១១ មេសា ខាងមុខ៕