គុយបាដំណើរពិធីដង្ហែក្បួនធាតុអតីតអគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ក្រុមរថយន្តដឹក
ធាតុរបស់អតីតអគ្គមគ្គុទេសបដិវត្តន៍គុយបាលោក
Fidel Castro បានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ក្នុង
ទូទាំងប្រទេសក្នុងរយៈពេល៤ថ្ងៃ ដើម្បីបញ្ជូនធាតុ
លោកទៅបញ្ចុះនៅឈាបនដ្ឋាន Santa Ifigenia ទីក្រុង Santiago de Cuba។
គុយបាដំណើរពិធីដង្ហែក្បួនធាតុអតីតអគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro - ảnh 1
ពិធីដាក់ធាតុរបស់លោក Fidel Castro នៅលើរថយន្តកាលពីថ្ងៃទី៣០ វិច្ចិកា (រូបថត៖Xinhua/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ក្រុមរថយន្តដឹកធាតុរបស់អតីតអគ្គមគ្គុ
ទេស បដិវត្តន៍គុយបាលោក Fidel Castro បានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ក្នុងទូទាំង
ប្រទេស ក្នុងរយៈពេល៤ថ្ងៃ ដើម្បីបញ្ជូនធាតុលោកទៅបញ្ចុះនៅឈាបនដ្ឋាន Santa
 Ifigenia ទីក្រុង Santiago de Cuba។ក្រុមរថយន្តដឹកធាតុនេះគ្រោងនឹងធ្វើដំណើរឆ្លង
កាត់ខេត្ត ចំនួន១៣របស់គុយបា។នេះជាដំណើរការដែលសំដៅបង្ហាញឡើងវិញនូវ
ការតស៊ូដណ្ដើមឯករាជ្យមានឈ្មោះ “ដំណើរការសេរីភាព” របស់ក្រុមយុទ្ធជនក្រោក
ឈរ ឡើង Sierra Maestra ដឹកនាំដោយអតីតអគ្គមេបញ្ជាការលោក Fidel Castro កាល
ពីឆ្នាំ១៩៥៩។
មុននោះ នៅទីលានបដិវត្តន៍ រដ្ឋធានី La Habana របស់គុយបា បានប្រព្រឹត្តទៅ
ពិធីមិទ្ទីញរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋលោក Fidel Castro ដោយមានការចូលរួម
របស់ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន និងប្រជាជនរាប់លាននាក់នៅទូទាំងប្រទេស
ផងដែរ៕

ប្រតិកម្មទៅវិញ