សារព័ត៌មាន Granma របស់គុយបាបានចុះផ្សាយនៅលើបណ្តាញសង្គម Twitter ថាលោករដ្ឋមន្រ្តីការបរទេស Rodriguez ក៏បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនផងដែរពីការធានាកន្លែងលាក់ខ្លួននិងអភ័យឯកសិទ្ធិសម្រាប់ក្រុមភេរវករ ដែលប្រតិបត្តិការប្រឆាំងនឹងប្រទេសគុយបាពីទឹកដីអាមេរិក។
ការព្រមានរបស់ប្រមុខបេសកកម្មការទូតគុយបារូបនេះ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វ ផ្សាយអាមេរិករាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo កំពុងពិចារណាលើផែនការដើម្បីដាក់បញ្ចូល La Habana ទៅក្នុងបញ្ជីខ្មៅដែលឧបត្ថម្ភភេរវកម្ម មុនពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចាកចេញពីតំណែង។ ប្រសិនបើត្រូវបានអនុម័ត ផែនការនេះនឹងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden ក្នុងការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រធានាធិបតី Donald Trump សម្រាប់ប្រទេសកោះ Caribe មួយនេះ៕