គាំពារពលរដ្ឋវៀតណាមទាក់ទិនដល់ការចូលសឹង្ហបុរី

Chia sẻ
(VOVWORLD) - តាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតសឹង្ហបុរីប្រចាំ វៀតណាមបានឲ្យដឹងថា ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ Covid-19 លើ ទូទាំងពិភពលោក អ្នកដំណើរចូលសឹង្ហបុរីគ្រប់រូបដែលមកពីឬឆ្លងកាត់ ប្រទេសអាស៊ាននានា (ក្នុងនោះមានវៀតណាម) ជប៉ុន ស្វីស ចក្រភពអង់ គ្លេសនិងអៀឡង់ខាងជើងក្នុងរយៈពេល១៤ថ្ងៃមុននោះ នឹងត្រូវបានដាក់នៅ ដាច់ដោយឡែកនៅក្នុងទីសំណាក់នៅសឹង្ហបុរី។ 

អ្នកដំណើរទាំងនេះ ក៏ត្រូវ តែផ្ដល់ឲ្យវិញ្ញាបនបត្របញ្ជាក់ទីស្នាក់នៅក្នុងរយៈពេលដាក់នៅដាច់ដោយឡែកនៅសឹង្ហបុរី ហើយត្រូវទៅធ្វើតេស្តរកវីរុស SARS-CoV-2 ក្នុងករណី ចាំបាច់។

        ចំពោះមុខព័ត៌មាននេះ ក្រសួងការបរទេសវៀតណាមបានក្រើនរំលឹក ពលរដ្ឋវៀតណាមមិនគប្បីធ្វើដំណើរទៅកាន់សឹង្ហបុរី ប្រសិនបើមិនមានការ ចាំបាច់បំផុតដែលខានមិនបាន។ ក្នុងករណីចាំបាច់ទៅកាន់សឹង្ហបុរីឬឯបរ ទេស ត្រូវការពិនិត្យមើល ធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិនៃប្រទេសសាម៉ីនិង ក្រុមហ៊ុនអាកាសចរណ៍នានា យកតាមខ្លួននូវលិខិតចាំបាច់ទាំងអស់តាម បទបញ្ញត្តិដើម្បីធ្វើដំណើរ (ជាពិសេសគឺលិខិតបញ្ជាក់ស្ថានភាពសុខភាព)។ ក្នុងករណីអ្នកដំណើរមិនមានលិខិតចាំបាច់គ្រប់គ្រាន់ហើយត្រូវបានបដិសេធឲ្យចូល ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ ការណែនាំព្រមទាំងគោរព យ៉ាងដាច់ខាតនូវគោលការណ៍បង្ការប្រឆាំងជំងឺ Covid-19 នៃប្រទេសសាម៉ី ផងដែរ៕

ប្រតិកម្មទៅវិញ