លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ VNA) |
ថ្លែងនៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ សមាជិកអង្គការសហប្រជាជាតិនិយាយរួម និងបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍និយាយដោយឡែក កំពុងខិតខំប្រឹងប្រែងបង្កើនការចូលរួមរបស់ស្ត្រីចូលក្នុងជួរកងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយចីរភាព។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ តួលេខទូទៅនិងអត្រារបស់ស្ត្រីនៅក្នុងជួរកងកម្លាំងថែរក្សាសន្តិភាពបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សុទ្ធសឹងតែកើនឡើងយ៉ាងខ្លាំងផងដែរ។ ជាក់ស្តែង នាបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងម៉ាឡេស៊ីមានចំនួនស្ត្រីខ្ពស់បំផុតនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ ខណៈពេលដែលប្រទេសវៀតណាម និងកម្ពុជា កំពុងបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ខ្លួនបើគិតពីអត្រាចំនួនស្ត្រីគួរឲ្យកត់សំគាល់ដែលបានចូលរួមក្នុងសកម្មភាពទាំងនេះផងដែរ៕