ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៩កន្លះថ្ងៃទី ១៨ កក្កដា ដល់វេលាម៉ោង៦ថ្ងៃទី១៩ កក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន២.០១៥នាក់ ក្នុងនោះច្រើនបំផុតនៅទីក្រុងហូជីមិញដោយមាន១.៥៣៥ នាក់។ ក្នុងចំណោមករណីឆ្លងថ្មី មានករណីនាំចូលមួយនាក់ត្រូវបានធ្វើចត្តាឡីស័ក ភ្លាមនៅទីក្រុងហាណូយ ខណៈដែលចំនួនករណីឆ្លងក្នុងមណ្ឌលធ្វើចត្តា ឡីស័កឬ តំបន់បិទខ្ទប់មានចំនួន ១.៦៨៨នាក់។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៥៥.៨៤៥នាក់ ព្យាបាលជាសះស្បើយជូន១០.៦៦៧នាក់ ហើយចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ បានជិត៤,៣លានដូស៕