ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដឹកនាំដោយប្រធានរដ្ឋសភា លោក Kim Yong-nam គ្រោងនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងជាផ្លូវការ រយៈ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៩ កុម្ភៈខាងមុខ។
យោងតាមកិច្ចព្រមព្រៀងនោះ កីឡាករ និងមន្ត្រីប្រទសកូរ៉េទាំងពីរ នឹងដង្ហែក្បួនរួមក្នុងពិធីបើក កីឡា អូឡាំពិក Pyeongchang នាយប់ថ្ងៃទី ៩ កុម្ភៈខាងមុខ។ នេះគឺជាលើកទី ២ ហើយ ដែលគណប្រតិភូទាំងពីរបានដង្ហែក្បួននៅអូឡាំពិកនេះ៕