គណៈប្រតិភូឡាវធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម សាកលវិទ្យាល័យ VinUni

Chia sẻ
(VOVWORLD) - លោក Thongsalith Mangnomek បានសម្តែងការចាប់អារម្មណ៍ចំពោះគំរូ មាត្រដ្ឋាន និងតួនាទីរបស់សាកលវិទ្យាល័យ VinUni ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ទីក្រុងហាណូយ និងប្រទេសវៀតណាម។
គណៈប្រតិភូឡាវធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម សាកលវិទ្យាល័យ VinUni - ảnh 1គណៈប្រតិភូឡាវទស្សនានៅសាកលវិទ្យាល័យ VinUni  

បន្តនូវកម្មវិធីទស្សនកិច្ច និងធ្វើការនៅវៀតណាម នាថ្ងៃទី១៨ ខែកុម្ភៈ គណៈប្រតិភូមន្ត្រីនៃការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Thoongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឋានៈជាប្រធានគណៈប្រតិភូ បានទៅទស្សនានៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម និងសាកលវិទ្យាល័យ VinUni (ស្រុក Gia Lam ទីក្រុងហាណូយ)។

នៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម ឃុំ Bat Trang ស្រុក Gia Lam គណៈប្រតិភូការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានផ្ទៀងស្តាប់ការចែករំលែករបស់សិប្បករអំពីដំណើរនៃការចេញជារូបរាង ការអភិវឌ្ឍ និងការបង្កើតមុខរបរកុលាភាជន៍   ក៏ដូចជារៀនសូត្របទពិសោធន៍ក្នុងការរក្សាកុមារក្នុងភូមិប្រកបមុខរបរវិជ្ជាជីវៈ ហើយទន្ទឹមនឹងនោះទៅទស្សនានិងស្វែងយល់អំពីប្រវត្តិភូមិសិប្បកម្ម Bat Trang តួនាទី និងការរួមចំណែករបស់ភូមិសិប្បកម្មនៃប្រវត្តិសាស្ត្រថាំងឡុង- ហាណូយនិយាយដោយ ឡែកនិងវៀតណាមនិយាយរួម។ លោក Thongsalith Mangnomek ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះគំរូ មាត្រដ្ឋាន និងតួនាទីរបស់សាកលវិទ្យាល័យ VinUni ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ទីក្រុងហាណូយ និងប្រទេស វៀតណាម៕

ប្រតិកម្មទៅវិញ