គណៈប្រតិភូសមាជិកាសភានិងអង្គការការទូតអន្តរជាតិបានមកទស្សនានិងជួបធ្វើការនៅខេត្ត Hoa Binh |
នៅក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បាន អបអរសាទរបក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជន ជាតិនៅខេត្ត Hoa Binh ដែល ទទួលបានសមិទ្ធិសេដ្ឋកិច្ច នយោបាយ វប្បធម៌ សន្តិសុខនិងការពារជាតិជាច្រើន។ លោកស្រីបានសង្កត់ធ្ងន់ថា នាបច្ចុប្ប ន្ននេះ សមាជិកាសភាវៀតណាមមានការផ្លាស់ប្តូរ ជាច្រើន រដ្ឋសភាវៀតណាមរៀបចំប្រកបដោយជោគជ័យនូវវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក (សន្និសីទ APPF-26) នៅទីក្រុងហាណូយ រួមចំណែកលើកកម្ពស់ប្ញទ្ធានុភាព របស់រដ្ឋសភាវៀតណាមនិងបើកចេញនូវសកម្មភាពកិច្ចការបរទេសរបស់វៀតណាម ក្នុងឆ្នាំ២០១៨នេះ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Tong Thi Phong រួមទាំងគណៈប្រតិភូឯកអគ្គរដ្ឋទូតជាស្ត្រី នាយិកាតំណាងស្ថាប័នការ ទូតនិងអង្គការអន្តរជាតិនៅវៀតណាម បានទៅសួរសុខទុក្ខនិងជូនអំណោយនៅមជ្ឈមណ្ឌលកិច្ចការសង្គមខេត្ត Hoa Binh ផងដែរ៕