|
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Ha Thi Khiet បានដឹកនាំគណៈប្រតិភូសមាជិកសភាវៀតណាម (VOV) |
Vovworld-គណៈប្រតិភូសមាជិកសភានៃមហាសន្និបាតអន្តរសភាប្រទេស
អាស៊ី-អាគ្នេយ៍ (AIPA) ដឹកនាំដោយប្រធានរដ្ឋសភាឡាវនិងជាប្រធាន AIPA
លោកស្រី Pany Yathoutou បានទៅបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី២៥ដល់
ថ្ងៃទី២៩វិច្ឆិកា។ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Ha Thi
Khiet បានដឹកនាំគណៈប្រតិភូសមាជិកសភាវៀតណាមក្នុងដំណើរទស្សនកិច្ច
លើកនេះ។
អំពីគណៈប្រតិភូសមាជិកសភា AIPA ប្រធាន Pany Yathoutou បានលើកច្បាស់
ថា អាស៊ានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់ជប៉ុនចំពោះការកសាងសហគមន៍
អាស៊ាន ជាពិសេសគឺការផ្ដើមគំនិតសមាហរណកម្មអាស៊ានតភ្ជាប់អាស៊ានទន្ទឹម
នឹងនោះសន្យាបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលរដ្ឋសភានិង
ប្រជាជនបណ្ដាប្រទេសអាស៊ាន-ជប៉ុន។
ក្នុងឱកាសនេះដែរ គណៈប្រតិភូសមាជិកសភាវៀតណាមបានជួបសន្ទនា
និងផ្លាស់ប្តូរជាមួយសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។ ភាគី
ទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ជំរុញនូវ
មនោសញ្ចេតនារវាងរដ្ឋសភាប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺរវាងក្រុម
សមាជិកសភាមិត្តភាព៕