ប្រភព៖ Reuters |
មជ្ឈដ្ឋានមន្ត្រីការទូតរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើសម្បទានណាមួយ ក្រោមសម្ពាធរបស់អាមេរិក នៅក្នុងការចរចានាពេលខាងមុខ ចំពោះវិបត្តិនៅអ៊ុយក្រែន ក៏ដូចជាការទាមទាររបស់រុស្ស៊ី អំពីការធានាសន្តិសុខពីលោកខាងលិច ហើយទន្ទឹមនឹងនេះ បានព្រមានពីហានិភ័យ ដែលការចរចាអាច បញ្ចប់យ៉ាងឆាប់រហ័សផងដែរ។
តាមផែនការ ការចរចារវាងអ្នកការទូតអាមេរិកនិងរុស្ស៊ីនឹងចាប់ផ្តើមនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១០ ខែមករា បន្ទាប់មក នឹងប្រព្រឹត្តិទៅកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងប្រ៊ុចសែល(បែលហ្សិក) និងការពិគ្រោះយោបល់ក្នុងក្របខ័ណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស៕