ប្រធានគណៈកិច្ចការបរទេសមជ្ឈិមវវៀតណាម លោក Hoang Binh Quan និង ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោក Hoang Binh Quan បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ឧបការីទី១នៃអគ្គលេខាបក្សធ្វើសកម្មភាពដើម្បីប្រជាជនសឹង្ហបុរីលោក Heng Swee Keat ព្រមទាំងអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងចូលរួមសកម្មភាបមួយចំនួនទៀតនៅសិង្ហបុរីទៀតផង។
គួរបញ្ជាក់ថា លោក Hoang Binh Quan និង លោក Heng Swee Keat បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅនិងទូលំទូលាយស្តីពីស្ថានភាពតំបន់និងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរវាងបក្ស និងរដ្ឋទាំងពីរ ព្រមទាំងពិភាក្សាអំពីវិធានការជាក់ស្តែងសំដៅ ជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើនទៀតនាពេលខាងមុខផងដែរ៕