គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនៈកិច្ចការងារនៅប្រទេសទួរគី

Chia sẻ
(VOVWORLD) - គណៈប្រតិភូក៏បានទៅទស្សនាវិហាររបស់អគ្គមគ្គុទេស Artatuk និងបានទស្សនាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនៈកិច្ចការងារនៅប្រទេសទួរគី - ảnh 1លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចលនាមហាជនមជ្ឈឹម  លោកស្រី Bui Thi Minh Hoai និងអគ្គលេខាបក្សកុម្មុយនិស្តទួរគី Kemal Okuyan (ប្រភព៖ TTXVN)

ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម ដឹកនាំដោយលោកស្រី Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹម  បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសទួរគី។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រ តិភូបានជួបធ្វើការជាមួយ អគ្គលេខា ធិការបក្សកុម្មុយនិស្តតួកគី លោក Kemal Okuyan និងថ្នាក់ដឹកនាំនៃនាយកដ្ឋានកិច្ចការបរទេស នៃគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច (AKP); ជួបជាមួយប្រធានគណៈប្រតិភូទួរគីទៅសភាអាស៊ី មេដឹកនាំគណៈកម្មាធិការកិច្ចការបរទេសនៃសភាទួរគី; ធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ; ទស្សនាស្ថានទូតវៀតណាម និងជួបតំណាង សហគមន៍វៀតណាមប្រចាំនៅទួរគី។ គណៈប្រតិភូក៏បានទៅទស្សនាវិហាររបស់អគ្គមគ្គុទេស Artatuk និងបានទស្សនាកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ៕

ប្រតិកម្មទៅវិញ