គណៈប្រតិភូជាន់ខ្ពស់នៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣ខែមករា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹម បានទទួលជួបជា មួយគណៈ ប្រតិភូនៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីកំពុងកាន់អំណាច ដឹកនាំដោយ លោកស្រីអនុប្រធានគណៈបក្ស Novak Katalin ដែលកំពុងមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។

លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះតួនាទី ឋានៈរបស់ គណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហុងគ្រីប្រកបដោយស្ថិរភាព ក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យរវាងប្រទេស ទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស សម្ព័ន្ធភាពពលរដ្ឋហុងគ្រីត្រូវការបង្កើនកិច្ចសន្ទនាជាន់ខ្ពស់ អនុវត្តអោយ បានល្អនូវកិច្ចព្រមព្រៀងរួមនានា ចែករំលែកព័ត៌មាន បទពិសោធន៍សំដៅ បង្កើតមូលដ្ឋាននយោបាយគួរអោយជឿទុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ រួមចំ ណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគតផងដែរ។

        ចំណែកឯខ្លួនវិញ លោកស្រី Novak Katalin បានសម្ដែងគោលបំណង ចង់បង្កើនកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរ តាមនោះបង្កើតកម្លាំង ចលករសម្រាប់គម្រោងសហប្រតិបតិ្តការធំៗរវាងប្រទេសទាំងពីរនាពេល ខាងមុខ៕  

ប្រតិកម្មទៅវិញ