គណៈបក្សប្រជាធិបតេយ្យថៃអំពាវនាវឲ្យនាយករដ្ឋមន្ត្រីបណ្តោះអាសន្តដោះស្រាយវិបត្តិ

Chia sẻ
(VOVworld) – នាថ្ងៃទី ៥ ឧសភា អ្នកនាំពាក្យគណៈបក្សប្រជាធិបតេយ្យប្រឆាំងនៅថៃ លោក Chavanont  បានដាស់តឿននាយករដ្ឋមន្ត្រីបណ្តោះអាសន្តថៃ លោកស្រី Yingluck Shinawatra ពិនិត្យមើលសំណើររបស់ប្រធានគណៈបក្សប្រជាធិបតេយ្យ លោក Abhisit អំពីដំណើរការដោះស្រាយវិបត្តិនៅប្រទេសនេះយ៉ាងឆាប់ៗ។
គណៈបក្សប្រជាធិបតេយ្យថៃអំពាវនាវឲ្យនាយករដ្ឋមន្ត្រីបណ្តោះអាសន្តដោះស្រាយវិបត្តិ  - ảnh 1
គណៈបក្សប្រជាធិបតេយ្យថៃអំពាវនាវឲ្យនាយករដ្ឋមន្ត្រីបណ្តោះអាសន្តដោះស្រាយវិបត្តិ
(Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៥ ឧសភា អ្នកនាំពាក្យគណៈបក្សប្រជាធិបតេយ្យប្រឆាំង
នៅថៃ លោក Chavanont  បានដាស់តឿននាយករដ្ឋមន្ត្រីបណ្តោះអាសន្តថៃ
លោកស្រី Yingluck Shinawatra ពិនិត្យមើលសំណើររបស់ប្រធានគណៈបក្ស
ប្រជាធិបតេយ្យ លោក Abhisit អំពីដំណើរការដោះស្រាយវិបត្តិនៅប្រទេសនេះ
យ៉ាងឆាប់ៗ។ តាមនោះ លោក Chavanont បានអំពាវនាវឲ្យលោកស្រី Yingluck ពិនិត្យមើលសំណើររបស់ប្រធានគណៈបក្សប្រជាធិបតេយ្យថៃនៅកិច្ចប្រជុំ
របស់គណៈរដ្ឋមន្ត្រីបណ្តោះអាសន្ន នាថ្ងៃទី ៦ ឧសភា ព្រមទាំង មានគោល
បំណងថា៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Yingluck យល់ព្រមសំណើរនេះ
សំដៅជួយឧបត្ថម្ភប្រទេសថៃរួចផុតពីវិបត្តិនិងកាត់​បន្ថយមហន្តរាយសំរាប់
ប្រទេសជាតិ។ អ្នកនាំពាក្យនៃគណៈបក្សប្រឆាំងក៏បានសង្កត់ ធ្ងន់ថា៖ ប្រទេសថៃមិនអាចដំណើរការបោះឆ្នោតសភាជាន់ទាបក្នុងកាលៈទេសៈ ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរឡើយ។ នាថ្ងៃដ៏
ដែល ប្រធានគណៈបក្សប្រជាធិបតេយ្យលោក Abhisit ក៏បានអះអាងជាថ្មីម្តង
ទៀតថា៖ នាយករដ្ឋមន្ត្រី Yingluck និងគណៈរដ្ឋមន្ត្រីបណ្តោះអាសន្នត្រូវលា
លែងពីដំណែងដើម្បីលាតត្រដាងអនុវត្តផែនការបង្កើតរដ្ឋាភិបាលអព្យាក្រិត
និងដំណើរការកំណែងទម្រង់រៀបចំការបោះឆ្នោតសភាជាន់ទាបសំដៅជៀស
វាងអំពើហឹង្សានិងការធ្វើពលប្រហារ៕

ប្រតិកម្មទៅវិញ