|
សម្តេចហ៊ុនសែនក្នុងពេលបោះឆ្នោតរដ្ឋសភានីតិកាលទី៥
(រូបថតៈ AFP) |
(VOVworld)-នាយប់ថ្ងៃទី១៩សីហា គណបក្សប្រជាជនកម្ពុជា (CPP)កាន់អំណាច
របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានចេញសេចក្តីប្រកាសដោយបដិសេធ
រាល់ការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ (CNRP)ដែលចាត់ទុកថា CPP បានឃុបឃិតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីរំលោភការ
បោះឆ្នោត។ សេចក្តីប្រកាសបានលើកច្បាស់ថា “ការចោទប្រកាន់ពោលខាងលើ
គឺជាការចោទប្រកាន់គ្មានសំអាងសំដៅបង្វេទិសរបស់សាធារណៈមតិអំពីដំណើ
ការបោះឆ្នោតនៅកម្ពុជា។ CPPបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះ”។
តាមលទ្ធផលបថម CPP ទទួលបានអាសនៈចំនួន៦៨ក្នុងចំណោមអាសនៈ១២៣
ក្នុងពេល ដែល CNRP ទទួលបានអាសនៈចំនួន៥៥។ ប៉ុន្តែ CNRP មិនយល់ព្រម
លទ្ធផលនេះនិងចាត់ទុកថាមានការរំលោភក្នុងដំណើការបោះឆ្នោត៕