គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណានិងពិនិត្យឡើងវិញនូវខ្លឹមសារសំខាន់ៗជាច្រើន

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិចារណានិងសម្រេច លើផែនការប្រើប្រាស់ប្រភពកាត់បន្ថយនិងសន្សំសំចៃការចំណាយថវិកាមជ្ឈឹមនៅឆ្នាំ ២០២១។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណានិងពិនិត្យឡើងវិញនូវខ្លឹមសារសំខាន់ៗជាច្រើន - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ  (រូបថត៖ quochoi.vn)

តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុញ្ញាតលើការផ្ទេរប្រភពថវិការចំនួន ១៤.៦២០ ពាន់លានដុង (ប្រហែល ៦៤២ លានដុល្លារ) ទៅក្នុងទុនបំរុងថវិកាមជ្ឈឹម ដើម្បីប្រើប្រាស់សម្រាប់ការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យបំភ្លឺបញ្ហាមួយចំនួនទាក់ទងនឹងប្រភពធនធានគ្រោងទុកដែលនឹងត្រូវបែងចែកដូចជា៖ កម្រិតនៃការឆ្លើយតប; ផលប៉ះពាល់, ប្រសិទ្ធភាព; សមត្ថភាពក្នុងការបង្ការនិងជំនះផលវិបាកនៃការរីករាលដាលសម្រាប់មុខសញ្ញាដែលបានបែងចែកដើម្បីធានាការវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពធនធាននេះនាពេលអនាគត។

នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី ៣។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃថា នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ៦ និងខ្លឹមសារសំខាន់ៗជាច្រើន។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ចាប់ពីពេលនេះរហូតដល់កិច្ចប្រជុំខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបន្តពិចារណានិងពិនិត្យឡើងវិញលើខ្លឹមសារសំខាន់ៗផ្សេងទៀត ដោយស្នើឱ្យទីភ្នាក់ងារនានាមានគំនិតផ្តួចផ្តើមយ៉ាងសកម្មនិងសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធ ត្រៀមខ្លឹមសារសម្រាប់ធានានូវវឌ្ឍនភាពនិងគុណភាព៕

ប្រតិកម្មទៅវិញ