គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំជំនាញច្បាប់

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១ មេសា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក សម័យប្រជុំជំនាញច្បាប់។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំជំនាញច្បាប់ - ảnh 1រូបថត៖ quochoi.vn
ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃធ្វើការ (ថ្ងៃទី ១ មេសា និងថ្ងៃទី ២ មេសា) គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់ពិចារណាលើបញ្ហាពីរក្រុម។ ជាក់ស្ដែង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ដែល គ្រោងនឹងត្រូវបានដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ សម្រាប់ការពិចារណាលើក ទី១ រួមទាំងច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធនកម្ម); ច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយ (ធ្វើវិសោធនកម្ម); ច្បាប់សហជីព (វិសោធនកម្ម)។
ទាក់ទងនឹងក្រុមបញ្ហាទី២ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា នឹងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាស្តីពីមុខតំណែងការងារសម្រាប់សមាជិកសភាដែលបំពេញការងារ ឯកទេសនៅមជ្ឈិម កម្មាភិបាល និងមន្ត្រីរដ្ឋការក្រោមការគ្រប់គ្រងរបស់គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភា។ បើតាមលោកប្រធានរដ្ឋសភា កំណែទម្រង់គោល នយោបាយប្រាក់បៀវត្សរ៍នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បី កសាងប្រព័ន្ធមាត្រដ្ឋានប្រាក់បៀវត្សរ៍ ការងារសំខាន់ដំបូងគឺការកសាងមុខតំណែងការងារ៕

ប្រតិកម្មទៅវិញ