គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដំណើកិច្ចប្រជុំលើកទី ២

Chia sẻ
(VOVworld) – កិច្ចប្រជុំលើកទី ២ នៃគណៈម្មាធិការសម្រប
សម្រួលអន្តររដ្ឋាភិបាលចិន - កម្ពុជាបានបើក នាថ្ងៃទី​ ៣០ ធ្នូ
នៅរាជធានី ភ្នំ ពេញ របស់កម្ពុជា សំដៅជំរុញទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រទ្វាភាគីលើគ្រប់វិស័យ។

គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដំណើកិច្ចប្រជុំលើកទី ២  - ảnh 1
គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដំណើកិច្ចប្រជុំលើកទី ២ (Image: VNA)


(VOVworld) – កិច្ចប្រជុំលើកទី ២ នៃគណៈម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន - កម្ពុជាបានបើក នាថ្ងៃទី​ ៣០ ធ្នូ នៅរាជធានី ភ្នំ ពេញ របស់កម្ពុជា សំដៅជំរុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រទ្វាភាគីលើគ្រប់វិស័យ។ ឧបនាយកដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង និងសមាជិក
រដ្ឋាភិបាលចិន លោក Yang Jiechi បានធ្វើជាអធិបតីកិច្ចប្រជុំលើកនេះ។ ថ្លែងមតិនៅ
ទីនេះ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹងថា៖ កិច្ចប្រជុំនេះបាន វាយតំលៃឡើងវិញនូវការវិវឌ្ឍន៍ដែលភាគីទាំង ២ ទទួលបានក្នុងកម្មវិធីសហប្រតិបត្តិ ការដៃគូទ្វាភាគីលើគ្រប់វិស័យ។ តាមគំរោង ថ្នាក់ដឹក​នាំទាំង ២​ រូបនេះ  នឹងធ្វើសហ អធិបតីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៨ រវាង ប្រទេសទាំង ២ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មការពារជាតិសុខាភិបាលនិងអប់រំ៕​

ប្រតិកម្មទៅវិញ