គណៈកម្មាធិការប្រឹក្សាអង្គការសុខភាពពិភពលោក បើកកិច្ចប្រជុំបន្ទាន់អំពីជំងឺអុតស្វា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានបើកកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាអ្នកជំនាញរបស់ខ្លួន ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា (Monkeypox)  នាពេលថ្មីៗនេះ។ 
គណៈកម្មាធិការប្រឹក្សាអង្គការសុខភាពពិភពលោក បើកកិច្ចប្រជុំបន្ទាន់អំពីជំងឺអុតស្វា - ảnh 1អ្នកជំងឺកើតរោគអុតស្វានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (រូបថត៖ Reuters/TTXVN)

សមាសភាពនៃកិច្ចប្រជុំរបស់ WHO គឺក្រុមប្រឹក្សាយុទ្ធសាស្ត្រ និងបច្ចេក ទេសស្តីពីគ្រោះថ្នាក់ ឆ្លងរាតត្បាត និងជំងឺរាតត្បាត (STAG-IH) ដែលផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងដែលអាចបង្កការគំរាមកំហែងដល់សុខភាពពិភពលោក។

Monkeypox ត្រូវបានគេរកឃើញជាលើកដំបូងនៅលើសត្វស្វា ដែលបានឆ្លងដោយការទំនាក់ទំនងជិតស្និទ្ធ ហើយកម្រឆ្លងទៅក្រៅទ្វីបអាហ្រ្វិក។ ដូច្នេះ ការរកឃើញករណីជាច្រើននៅអឺរ៉ុប និងតំបន់ផ្សេងទៀតកំពុងធ្វើឱ្យមានការព្រួយបារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនចាត់ទុកថា ជំងឺនេះអាចផ្ទុះទៅជាជំងឺរាតត្បាតដូចកូវីដ ១៩ នោះទេ ព្រោះវីរុសនេះ មិនរីករាលដាលលឿនដូចវីរុស SARS-CoV-2 នោះទេ។

ថ្មីៗនេះ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺរាតត្បាតអឺរ៉ុប (ECDC) បានព្រមានពីការកើនឡើងនៃករណីជំងឺអុតស្វា ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងព័រទុយហ្គាល់។ ករណីសង្ស័យជាច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ផ្សេងទៀត ដូចជាប្រទេសបារាំង និងបែលហ្ស៊ិក ក៏បានរាយការណ៍ករណីនៃជំងឺនេះផងដែរ។ ECDC ធ្វើការណែនាំដំបូងដល់អាជ្ញាធរសុខាភិបាល និងណែនាំអាជ្ញាធរឱ្យនៅដាច់ដោយឡែក ធ្វើតេស្ត និងរាយការណ៍ករណីសង្ស័យ និងបង្កើតការតាមដាន។ ECDC នឹងបន្តតាមដានការវិវត្តនៃជំងឺនេះ ហើយកំពុងធ្វើសេចក្តីព្រាងព័ត៌មានវាយតម្លៃហានិភ័យយ៉ាងឆាប់រហ័ស ហើយគ្រោងននឹងចេញការប្រកាសនៅដើមសប្តាហ៍ក្រោយ៕

ប្រតិកម្មទៅវិញ