|
គណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមពិនិតគំរោងច្បាប់អាកាសចរណ៍ស៊ីវិល(វិសោធនកម្ម) (VOV) |
Vovworld-សន្និសីទពិនិត្យលើគំរោងច្បាប់អាកាសចរណ៍ស៊ីវិលធ្វើវិសោធនកម្ម
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨កុម្ភៈនៅទីក្រុងហាណូយនិងដោយអនុប្រធានរដ្ឋសភា
វៀតណាមលោក Uong Chu Luu ធ្វើជាអធិបតី។ គំរោងច្បាប់អាកាសចរណ៍ស៊ីវិលធ្វើ
វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនឲ្យសមស្របនឹងច្បាប់អន្តរជាតិ ដំណើរការ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងសមស្របនឹងរដ្ឋធម្មនុញ្ញថ្មី។ រួមយោបល់
ទៅក្នុងគំរោងច្បាប់នេះ មតិភាគច្រើនបានស្នើរគំរោងច្បាប់បំភ្លឺទស្សនាទានមួយចំនួន
“អ្នកមានសមត្ថកិច្ចអាកាសចរណ៍” ដើម្បីធានាអនុវត្តមុខងារភារកិច្ចនៃផ្នែកអាកាសចរណ៍
សមស្របនឹងអន្តរជាតិ។
ស្ដីអំពីអធិការកិច្ចអាកាសចរណ៍ គំរោងច្បាប់ធ្វើវិសោធនកម្ម “អធិការកិច្ចអាកាសចរណ៍ចំណុះស្ថាប័នគ្រប់គ្រងរដ្ឋឯកទេសអាកាសចរណ៍ អនុវត្តសមត្ថកិច្ចអធិការកិច្ចឯកទេសអំពីអាកាសចរណ៍ស៊ីវិល”។ លោក Dang Dinh Luyen អនុប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភាវៀតណាមបានលើកមតិថា៖
“យើងខ្ញុំគាំទ្រការកំណត់នៃគំរោងច្បាប់។ ពីព្រោះតាមច្បាប់អធិការកិច្ចយើងកំណត់
មុខងារអធិការកិច្ចឯកទេសអាចដោយអធិការកិច្ចក្រសួងអនុវត្តអធិការកិច្ចឯកទេសនិង
អធិការកិច្ចរដ្ឋ។ កំណត់ដូច្នេះគឺចាំបាច់និងសមស្រប៕”