គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីបញ្ហាលើសមុទ្រខាងកើត

Chia sẻ
(VOVworld) -  តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Nhat Quynh និង Huy Hoang បានឲ្យដឹងថា៖ នារាត្រីថ្ងៃទី ២០ វិច្ឆិកា​ (តាមម៉ោងវៀតណាម) គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានអនុម័ត
លើសេចក្តីសម្រេច ចិត្ត H.Res – 714 ដែលអំពាវនាវឲ្យដោះស្រាយ
រាល់ជំលោះបច្ចុប្បន្ននៅសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung ដោយសន្តិវិធី។
គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីបញ្ហាលើសមុទ្រខាងកើត - ảnh 1
គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីសម្រេច ចិត្តស្តីពីបញ្ហាលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung (Image: VNA)


(VOVworld) -  តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក
Nhat Quynh និង Huy Hoang បានឲ្យដឹងថា៖ នារាត្រីថ្ងៃទី ២០ វិច្ឆិកា​ (តាមម៉ោង
វៀតណាម) គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានអនុម័ត
លើសេចក្តីសម្រេច ចិត្ត H.Res – 714 ដែលអំពាវនាវឲ្យដោះស្រាយរាល់ជំលោះ
បច្ចុប្បន្ននៅសមុទ្រ ខាងកើតនិងសមុទ្រ Hoa Tung ដោយសន្តិវិធី។ សេចក្តីសម្រេច
ចិត្តរបស់សភាជាន់ទាបអាមេរិកបានអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់ដោះ
ស្រាយរាល់ជំលោះនិងសិទ្ធិ យុត្តាធិការនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ដោយសន្តិវិធីដោយឈរលើបណ្ដាគោលការណ៍របស់ច្បាប់អន្តរជាតិដែលត្រូវបាន
ទទួលស្គាល់លើពិភពលោក។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់
ទាបអាមេរិក លោក  Ed Royce បានឲ្យដឹងថា៖

“សេចក្តីសម្រេចចិត្តអំពាវនាវដោះស្រាយរាល់ជំលោះអធិបតេយ្យភាពនិងបូរណ
ភាពដែនដីបច្ចុប្បន្ននៅសមុទ្រខាងកើតដោយសន្តិវិធី។នេះគឺជាទីកន្លែងសំខាន់
មួយដោយមានផ្លូវនាវាចរណ៍ប្រភពធនធានថាមពលនិងទីកន្លែងនេសាទជា
ច្រើន។ នេះគឺជាឯកសារ​ ដើម្បីដោះស្រាយរាស់បញ្ហានេះដោយសន្តិវិធី។”

សេចក្តីសម្រេចចិត្តរបស់សភាជាន់ទាបអាមេរិកបានអះអាងថា៖ បណ្ដាតំបន់សមុទ្រ នៅអាស៊ី-ប៉ាស៊ីហ្វិករួមមានតំបន់ដែនសមុទ្រនិងដែនអាវកាសដើរតួនាទីដ៏សែន
សំខាន់ ចំពោះភាពសម្បូររុងរឿងស្ថិរភាពនិងសន្តិសុខក្នុងតំបន់ក៏ដូចជាពាណិជ្ជកម្ម
សកល។ បណ្ដាប្រទេសជាសមាជិកអាស៊ាននិងចិនបានអនុម័តលើសេចក្តីថ្លែងការណ៍
ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត នាឆ្នាំ ២០០២។ តាមនោះ ភាគី
នានាបានសន្យាគោរពនិងធានាសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ
ខាងកើតតាមច្បាប់អន្តរជាតិក៏ដូចជាដោះស្រាយជំលោះអធិបតេយ្យភាពនិងបូរភាព
ដែនដីសិទ្ធិយុត្តាធិការដោយសន្តិវិធីមិនគំរាមកំហែងឬប្រើប្រាស់អំពើហឹង្សារ។ ប៉ុន្តែ
ភាពតានតឹងនបានកើនឡើងនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung តាំងតែពីនោះ។ សេចក្តីសម្រេចចិត្តបានលើកច្បាស់ថា៖នាវារបស់ចិនបានបុកទៅលើនាវាយានល្បាត
ឆ្នេសមុទ្ររបស់ជប៉ុននៅសមុទ្រ Hoa Tung បាញ់កាំភ្លើងតម្រង់ទៅលើនាវានេសាទ
ត្រីរបស់ហ្វីលីពីនកាត់ខ្សែកាបរបស់នាវាវៀតណាមដែលកំពុងធ្វើសកម្មភាពក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ព្រមទាំង ប្រើប្រាស់កាំភ្លើងគំរាមកំហែងនាវា
នេសាទចំនួន ៤ គ្រឿង នៅតំបន់សមុទ្រជុំវិញប្រជុំកោះ Truong Sa របស់វៀតណាម។
ក្រៅពីនោះ ចិនបានដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់នៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម នាខែ ឧសភា ឆ្នាំ ២០១៤។

នាវាចំបាំងចំនួន ៨០ គ្រឿងរបស់ចិនត្រូវបានដាក់ពង្រាយនៅទីនេះដើម្បីជួយអំពើបង្ក រឿងហេតុនេះ ក៏ដូចជា ផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើតដោយអំពើហឹង្សារ។
ទន្ទឹមនឹងនោះ ចិនបានប្រកាសដោយឯកតោភាគីបង្កើតតំបន់ការពារដែនអាកាស
លើសមុទ្រ (ADIZ) នៅសមុទ្រ Hoa Tung ។ កាយវិការនេះរបស់ចិនបានរំលោភដ៏ ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុង Chicago របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

ថ្លែងមតិនៅសម័យបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តនេះ សមាជិកសភា
អាមេរិក លោក Eni Faleomavega បានឲ្យដឹងថា៖

“បើទោះបីមិនមែនជាភាគីទាក់ទិនក្នុងជំលោះនៅសមុទ្រខាងកើត ឬ សមុទ្រ Hoa
Tung ក្តីប៉ុន្តែ អាមេរិកមានផលប្រយោជន៍ក្នុងការដោះស្រាយរាល់ជំលោះនៅទី នេះដោយសន្តិវិធីនិងតាមរយៈផ្លូវការទូតឲ្យសមស្របនឹងច្បាប់អ​ន្តរជាតិ។ អាមេរិក
មានផល​ប្រយោជន៍ខាងសីរេភាពនាវាចរណ៍អាកាសចរណ៍និងបណ្ដាសកម្មភាព ពាណិជ្ជកម្មសេរីភាពលើសមុទ្រ។”

សេចក្តីសម្រេចចិត្ត H.Res – 174 របស់សភាជាន់ទាបអាមេរិកក៏បានថ្កោលទោស យ៉ាងខ្លាំងក្លាររល់សកម្មភាពដាក់សម្ពាធ ឬ ការប្រើប្រាស់អាវុធដែលរារាំងសិទ្ធិ សេរីភាពនៅបណ្ដាតំបន់សមុទ្រនិងដែនអាកាសអន្តរជាតិ។សេចក្តីសម្រេច
ចិត្តដាស់តឿនចិនក្នុងការអត់ធ្មត់អនុវត្តសេចក្តីសម្រេចអំពី ADIZ នៅ សមុទ្រ
Hoa Tung និងតំបន់សមុទ្រផ្សេងៗនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយចាត់ទុកនេះជា
សកម្មភាពដើរផ្ទុយទៅនឹងសិទ្ធិសេរីភាពតំបន់ដែនអាកាសអន្តរជាតិ។ សេចក្តី
សម្រេចចិត្តអំពាវនាវឲ្យសមាគមបណ្ដាប្រជាជាតិនៅអាស៊ី-អាគ្នេយ៍ (អាស៊ាន)
បណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិកនិងភាគីទាក់ទិននានារួមជាមួយគ្នាខំប្រឹងប្រែង
ស្វែងរកដំណោះស្រាយដោយសន្តិវិធីសំរាប់ជំលោះតាមរយៈការបង្កើតក្រម
ប្រតិបត្តិតំបន់សំរាប់ភាគីនានានៅសមុទ្រខាងកើត  (COC) ៕

ប្រតិកម្មទៅវិញ