|
ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់ (កាសែត Vinh Long) |
Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការបក្សខេត្ត Vinh Long បាន
រៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេស
ជាតិ(ទី៣០មេសា)។ ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Xuan Phuc បានវាយតំលៃខ្ពស់សាមគ្គីភាពខំប្រឹងប្រែងតស៊ូឆ្លងផុតពីការ
លំបាករបស់ខេត្តក្នុងការផ្សាភ្ជាប់ការឈឺចាប់នៃសង្គ្រាមដើម្បីស្ដារនិងអភិវឌ្ឍន៍
សេដ្ឋកិច្ចកសាងខេត្ត Vinh Long កាន់តែសម្បូរធូធារ។ មុននោះនាយប់ថ្ងៃទី២៧
មេសា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួមពិធីមីទ្ទីងរំលឹកខួបលើក
ទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)នៅទីក្រុង Soc
Trang ខេត្ត Soc Trang ផងដែរ។
នាយប់ថ្ងៃទី២៧មេសា ខេត្ត Dong Nai បានរៀបចំពិធីរំលឹកខួបលើកទី៤០នៃ
ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)។ ចូលរួមនិងថ្លែងមតិ
នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan បានអះអាងថាក្នុងអំឡុង៤០ឆ្នាំកន្លងទៅ បក្សភាគរដ្ឋអំណាច
កងទ័ពនិងប្រជាជនខេត្ត Dong Nai ទទួលបានសមិទ្ធិដ៏ធំធេង ជីវភាពរស់នៅខាង
សម្ភារៈនិងស្មារតីរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ដោយ
លទ្ធផលទាំងនោះ Dong Nai កំពុងឆ្ពោះទៅកសាងខេត្តឧស្សាហកម្មនាពេលខាង
មុខ៕