ខេត្តអានយ៉ាង (វៀតណាម) និងតាកែវ (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) -ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងលោក Vuong Binh Thach និងអភិបាលខេត្តតាកែវ ប្រទេសកម្ពុជា លោក អ៊ូច ភា បានធ្វើជាអធិបតីកិច្ចប្រជុំជាប្រចាំរវាងខេត្តទាំងពីរ។
ខេត្តអានយ៉ាង (វៀតណាម) និងតាកែវ (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំជាប្រចាំរវាងខេត្តអានយ៉ាង និងខេត្តតាកែវ

នាថ្ងៃទី ២៩ សីហា នៅខេត្ត អានយ៉ាង ភាគខាងត្បូងវៀតណាម ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងលោក Vuong Binh Thach និងអភិបាលខេត្តតាកែវ ប្រទេសកម្ពុជា លោក អ៊ូច ភា បានធ្វើជាអធិបតីកិច្ចប្រជុំជាប្រចាំរវាងខេត្តទាំងពីរ សំដៅដាក់ចេញទិសដៅសកម្មភាពក្នុងឆមាសទី ២ ឆ្នាំ២០១៨។

នៅទីនេះ ភាគីទាំងពីរបានឯកភាពថា ក្នុងឆមាសទី ២ ឆ្នាំ ២០១៨ គឺគប្បី៖ ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមបណ្ដោយខ្សែព្រំដែន ផ្ដោតទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន  ដោយបង្កភាពងាយស្រលួលសម្រាប់ប្រជាជននៅតំបន់ព្រំដែននៃភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទំនិញ ពិនិត្យសុខភាព និងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ។

តំណាងរបស់ខេត្តយ៉ាងនិងខេត្តតាកែវបានស្នើរឲ្យដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រីកច្រកទ្វារព្រំដែន Bac  Dai- Bak Dai ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនផ្លូវការ ព្រមទាំងបើកច្រកទ្វាព្រំដែនបំរុង Vinh Gia – ta O ជាដើម ដើម្បីបង្កភាពងាយស្រួលសម្រាប់ប្រជាជននៃភាគីទាំងពីក្នុងការជួញដូរពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ