មនុស្សពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងវូហាន នៃប្រទេសចិន (រូបថត៖ AFP/TTXVN) |
យោងតាមសេចក្តីជូនដំណឹង អាជ្ញាធរទីក្រុង Yichang បានអនុញ្ញាតឱ្យប្រជាជនចេញចូលដោយសេរីនៅទីក្រុងនេះ។ លើសពីនេះទៀត ប្រជាជននៅក្រៅខេត្តហ៊ូប៉ីក៏ត្រូវបានអនុញ្ញាតឱ្យ វិលត្រឡប់វិញដែរ ប៉ុន្តែត្រូវប្រើ“ លេខកូដសុខាភិបាលមួយ” ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចអាចឃ្លាំមើលបានផងដែរ។
ទន្ទឹមនឹងនេះ ទីផ្សារទេសចរណ៍នៅក្នុងប្រទេសចិនក៏មានភាពរីកចម្រើនផងដែរនៅក្នុងបរិបទដែលស្ថានភាពជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗហើយ។ គិតត្រឹមដល់ថ្ងៃទី ១១ ខែមីនា រមនីយដ្ឋានប្រមាណ ៤០ % នៅប្រទេសចិនបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលទស្សនាហើយ៕