|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan (http://www.baomoi.com/) |
(VOV)_ ខេត្ត Tra Vinh ត្រូវបង្កើនការឃ្លាំមើលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ នេះគឺជាការអះអាងរបស់លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសិរ្យមាតុភូមិវៀតណាម ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍
គណៈកម្មាធិការរណៈសិរ្យមាតុភូមិវៀតណាម ខេត្ត Tra Vinh (ភាគខាងត្បូងវៀតណាម)
នាថ្ងៃទី២០មករា។ នៅទីនេះ លោក Nguyen Thien Nhan បានចាត់ទុកថា៖ការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់តំបន់ មិនអាចផ្អែកទៅលើថវិការដ្ឋទេ គឺត្រូវឈានទៅមុខដោយ
ខ្លួនឯង។ ដូច្នេះ ការឃ្លាំមើលដើរតួនាទិដ៏សែនសំខាន់ ។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានស្នើថា៖
“ ពីឆ្នាំ២០១៤មក ដោយមានរដ្ឋធម្មនុញ្ញថ្មី សមិទ្ធិភាពឃ្លាំមើលត្រូវបានកើន ឡើង ត្រូវខំប្រឹងប្រែងប្រមូលផ្តុំមតិប្រជាជន ដើម្បីអាចរាយការណ៍ រយៈពេល៣ខែម្ដង់ សំរាប់មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម។ ទន្ទឹមនឹងនោះ រណសិរ្យមាតុភូមិក៏ត្រូវ
រាយការណ៍ សំរាប់គណកម្មាធិការបក្សទៀតផង៕ ”