ខេត្ត Thanh Hoa ត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំទេសចរណ៍ជាតិ

Chia sẻ
(VOVworld)-ឆ្នាំទេស​​ចរណ៍ជាតិ២០១៥ក្រោមប្រធាន
បទ “ផ្សារភ្ជាប់បណ្តា បេតិកភ័ណ្ឌលើពិភពលោក”
នឹងបានបើកក្នុងថ្ងៃទី៣មេសា

ខេត្ត Thanh Hoa ត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំទេសចរណ៍ជាតិ - ảnh 1
បេតិកភ័ណ្ឌពិភពលោក កំពែងរាជវាំងវង្សានុវង្ស Ho
(រូបថតៈ vov.vn)


(VOVworld)-ឆ្នាំទេស​​ចរណ៍ជាតិ២០១៥ក្រោមប្រធានបទ “ផ្សារភ្ជាប់បណ្តា បេតិកភ័ណ្ឌលើពិភពលោក” នឹងបានបើកក្នុងថ្ងៃទី៣មេសា នៅខេត្ត Thanh Hoa (ភាគខាងជើងវៀតណាម)។ នាបច្ចុប្បន្ន មណ្ឌលកេរ៍ដំណែល និងរម្មនីយដ្ឋាន
នានានៅខេត្ត Thanh Hoa កំពុងដំណើរការយ៉ាងប្រញ៉ាប់ប្រញ៉ាលការរៀបចំចុង ក្រោយដើម្បីផ្តល់សេវ៉ាកម្មល្អបំផុតសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ លោក Pham
Dang Quyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa  និងជាអនុ ប្រធានគណៈចាត់តាំងឆ្នាំទេសចរណ៍ជាតិ២០១៥ បានឲ្យដឹងថា៖

        “រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំឲ្យពិធីបើក កំពុងបាន អនុវត្ត
ចំពេលវេលា ដោយមានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីក្នុងនិង ក្រៅប្រ
ទេសជាង៨០០​នាក់។ ការងារផ្សព្វផ្សាយក៏បានជម្រុញយ៉ាងខ្លាំងតាមរយៈ រូប
ភាពជាច្រើនដូចជាពិធីការ ភស្តុភា​ ធានាសន្តិសុខ សុវត្ថិភាពម្ហូបអាហារ។ល។
ខេត្ត Thanh Hoa គឺត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំទេសចរណ៍ជាតិ២០១៥”។

        តាមគំរោង ឆ្នាំទេសចរណ៍ជាតិ២០១៥នេះ ខេត្ត Thanh Hoa នឹងទាក់ទាញ ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសជាង៥លាននាក់៕

ប្រតិកម្មទៅវិញ