ខេត្ត Quang Tri៖ អ្នកនេសាទចេញដំណើរដើមឆ្នាំទទួល “ផលសមុទ្រ”

Chia sẻ
(VOVWORLD) -អាកាសធាតុនាប៉ុន្មានថ្ងៃដើមឆ្នាំគឺអំណោយផល តាមនោះ អ្នកនេសាទនៅខេត្ត Quang Tri បាននាំគ្នាចេញទៅសមុទ្រទទួល “លាភសំណាងពីសមុទ្រ” ។
ខេត្ត Quang Tri៖ អ្នកនេសាទចេញដំណើរដើមឆ្នាំទទួល “ផលសមុទ្រ” - ảnh 1 អ្នកនេសាទនៅ Quang Tri ចេញដំណើរដើមឆ្នាំទទួល “ផលសមុទ្រ”

អ្នកនេសាទ Ho Van Lang ម្ចាស់នាវា QT99399 នៅទីរួមស្រុក Cua Viet ស្រុក Gio Linh ទើបនឹងចូលចតបន្ទាប់ពីទៅនេសាទដើមឆ្នាំ។ លោក Lang សំណេះសំណាល ថា៖

        “ឆ្លៀតយកអាកាសធាតុអំណោយផល នាវាចេញទៅសមុទ្រនេសាទត្រី។ សង្ឃឹមថា ឆ្នាំនេះនឹងទទួលបានផលជាច្រើនពីសមុទ្រ”។

        មិនត្រឹមតែនាវាទៅនេសាទនៅឆ្ងាយប៉ុណ្ណោះទេ សូម្បីតែអ្នកនេសាទនៅតាមឆ្នេរ សមុទ្រនៃស្រុក Gio Linh ក៍ទទួលបានត្រីច្រើនដែរ។ គ្រាន់តែបង់សំណាញ់ពេលព្រឹក អ្នកនេសាទ Hoang Van Loan និងអ្នកនេសាទឃុំ Gio Hai ក៏បានប្រមូលផលត្រីចំនួន ពី៥០ទៅដល់ជិត១០០គីឡូក្រាម៕

ប្រតិកម្មទៅវិញ