ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ "ពិធីបុណ្យសិសិរៈរដូវ Sa Pa" ឆ្នាំ២០១៨ (រូបថត៖ TTXVN) |
ដោយសកម្មភាពផ្សព្វផ្សាយទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន ក្នុងនោះ មាន “ពិធីបុណ្យសិរិទៈរដូវ Sa Pa ឆ្នាំ២០១៨” ដែលបានរៀបចំឡើងនាចំឱកាស បុណ្យឯករាជ្យជាតិឆ្នាំ២០១៨ ស្រុក Sa Pa ខេត្ត Lao Cai បានទទួលភ្ញៀវ ទេសចរប្រមាណ៥ហ្មឺននាក់។ ក្នុងរយៈពេល៣ថ្ងៃ សកម្មភាពវប្បធម៌ សិល្បៈ និង កីឡាជាច្រើនបានប្រព្រឹត្តទៅនៅស្រុក Sa Pa សំដៅបម្រើភ្ញៀវទេសចរដូចជា៖ ពិព័ររូបថតសិល្បៈ “ទឹកដីនិងមនុស្ស Sa Pa” ពិធីបុណ្យតាមដងវិថីដែលបង្កើត ឡើងវិញនូវសកម្មភាពវប្បធម៌នានារបស់បងប្អូនជនរួមជាតិជាជនជាតិភាគតិចជាដើម៕