ខេត្ត Quang Ninh ចាប់ផ្តើមដំណើរទេសចរណ៍តាមខេត្តឡើងវិញ

Chia sẻ
(VOVWORLD) - បន្ទាប់ពីជាងមួយខែ ដោយមិនរកឃើញករណីឆ្លងថ្មីជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ខេត្ត Quang Ninh បានអនុញ្ញាតឱ្យបន្តប្រតិបត្តិការសម្រាប់វិស័យមួយចំនួន។ 
ខេត្ត Quang Ninh ចាប់ផ្តើមដំណើរទេសចរណ៍តាមខេត្តឡើងវិញ - ảnh 1សារមន្ទីរ Quang Ninh បានបើកជាថ្មីដើម្បីស្វាគមន៍ភ្ញៀវចាប់ពីថ្ងៃទី ៩ មិថុនា ក្នុងលក្ខខណ្ឌធានាយ៉ាងម៉ឺងមាត់នូវវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ កាសែត Quang Ninh)

អង្គភាពអាជីវកម្ម សេវាកម្មនិងទេសចរណ៍នៅខេត្ត Quang Ninh បានរៀបចំផែនការយ៉ាងសកម្មដើម្បីដំណើរការប្រតិបត្តិការមួយចំនួននៅក្នុងស្ថានភាពធម្មតាថ្មី។ មន្ទីរទេសចរណ៍បានដឹកនាំអង្គភាពនានា ជ្រើសរើសផលិតផលទេសចរណ៍ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរនៅរដូវក្តៅនេះ។ ខេត្ត Quang Ninh ក៏តម្រូវអោយគ្រឹះ ស្ថានអាជីវកម្ម តំបន់ទេសចរណ៍នានា អនុវត្តន៍តាម “សារ ៥ ប្រការ៖ ពាក់ម៉ាស់ - បាញ់ថ្នាំសម្លាប់មេរោគ - រក្សាគម្លាតសុវត្ថិភាព - កុំប្រមូលផ្តុំគ្នា - ប្រកាសវេជ្ជសាស្រ្ត” យ៉ាងតឹងរឹង។ គ្រឹះ ស្ថានដែលចាប់ផ្តើមប្រតិបត្ដិការឡើងវិញ ត្រូវតែអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាត; ធ្វើតេស្ត៍តាមកាលកំណត់សម្រាប់បុគ្គលិករៀងរាល់សប្តាហ៍។ ភោជនីយដ្ឋាន អាហារបរិភោគនិងសណ្ឋា គារក៏ចំណាយពេលសំអាត បាញ់ថ្នាំសម្លាប់មេរោគនិងរៀបចំបន្ទប់ឡើងវិញដើម្បីត្រៀមទទួលភ្ញៀវត្រឡប់មកវិញ៕

ប្រតិកម្មទៅវិញ