នាព្រឹកថ្ងៃទី ១មេសា នៅទីក្រុងហាណូយ គណះកម្មាធិការប្រជាជនខេត្ត Phu
Tho និងក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានរៀបចំ សន្និសីទកាសែត ដើម្បីជូនដំណឹងអំពីបណ្ដាសកម្មភាពនៃ ពិធីគោរពវិញ្ញា ណក្ខ័ណ្ឌស្ដេច Hung - ពិធី
បុណ្យវិហារ Hung ឆ្នាំ ២០១៣។ ពិធីគោរព វិញ្ញាណក្ខ័ណ្ឌ ស្ដេច Hung - ពិធីបុណ្យវិ
ហារ Hung ឆ្នាំ ២០១៣ នឹងប្រព្រឹត្ត ទៅក្នុងរយះពេល ៧ថ្ងៃ ( ពីថ្ងៃទី ១៣ ដល់ថ្ងៃទី
១៩ មេសា) ជាមួយសកម្មភាពសំខាន់ជាច្រើន ដូចជា÷ ពិធីលើកតម្កើងបេតិកភ័ណ្ឌ
វប្បធម៌ជំនឿសាសនា ទទួលប័ណ្ណទទួលស្គាល់÷ជំនឿធ្វើ សក្ការះបូជាស្ដេច Hung -
នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌអតូបីយ៍របស់មនុស្សលោក មហោស្រពចម្រៀង
Xoan និងចម្រៀងប្រជាប្រិយ Phu Tho លើកទី ៣…។ល។ លោក Ha Ke San អនុប្រធានគណះកម្មាធិការប្រជាជន ខេត្ត Phu Tho និងជាប្រធានគណះកម្មាធិការចាត់
តាំង ពិធីគោរពវិញ្ញាណក្ខ័ណ្ឌ ស្ដេច Hung - ពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣ បាន
អោយដឹងថា÷
“ ចំណុចថ្មី នៃពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣នេះគឺ យើងបាន ទទួល ប័ណ្ណទទួលស្គាល ជំនឿធ្វើសក្ការះបូជាស្ដេច Hung ជាបេតិកភ័ណ្ឌអតូបីយ៍របស់មនុស្ស
លោក ។ ទីពីគឺយើងរៀបចំពិធីបុណ្យវិថី។ ទីបីគឺ យើងខ្ញុំបានអញ្ជើញ ខេត្តចំនួន៨នៅភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង មកដល់ Phu Tho ចូលរួមរៀបចំពិធីធ្វើ
សក្ការះបូជា៕”
|
ពិធីបុណ្យវិហារ Hung(internet) |