ខេត្ត Luxor របស់អេហ្ស៊ីបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Luxor នៃប្រទេសអេហ្ស៊ីប ហើយសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្ត Luxor រៀបចំសិក្ខាសាលាពាណិជ្ជកម្មក្រោមប្រធានបទ “ឱកាសអាជីវកម្មវៀតណាម-អេហ្ស៊ីប”។

ក្នុងជំនួបធ្វើការជាមួយអភិបាលខេត្ត Luxor លោក Mustafa Mohamed Alham Khaled លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានសង្កត់ធ្ងន់ថា វៀតណាម និង អេហ្ស៊ីបមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានាដែល ភាគីទាំងពីរមានប្រៀបខ្លាំងដូចជា កសិកម្ម ឧស្សាហកម្ម វាយនភណ្ឌ ឡូជីស្ទីក ជលផល ទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ... ប្រទេសទាំងពីរកំពុងមានគោលបំណងចង់ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ខេត្ត Luxor របស់អេហ្ស៊ីបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1សិក្ខាសាលាពាណិជ្ជកម្មទាក់ទាញការចូលរួមរបស់សហគ្រាសអេហ្ស៊ីបជាច្រើន។ (រូបថត៖ VNA)
ក្នុងសិក្ខាសាលាពាណិជ្ជកម្មក្រោមប្រធានបទ “ឱកាសអាជីវកម្មវៀតណាម - អេហ្ស៊ីប” លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានឧទ្ទេសនាមអំពីលក្ខណៈ សំខាន់ៗនៃស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយទាក់ទាញការវិនិយោគរបស់ វៀតណាម ព្រមទាំងស្នើឲ្យសហគ្រាសនៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់ដើម្បី ស្វែងយល់ពីទីផ្សារ ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្មផងដែរ។ រីឯខ្លួនវិញ ប្រធានសភាពាណិជ្ជកម្មខេត្ត Luxor លោក Muhammad Yehia បាន ស្នើឲ្យប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយ ប្រជាជន។ លោក Muhammad Yehia សង្ឃឹមថា សហគ្រាសវៀតណាមយកចិត្ត ទុកដាក់វិនិយោគនៅសួនឧស្សាហកម្មនានាក្នុងខេត្ត Luxor៕

ប្រតិកម្មទៅវិញ