ខេត្ត Hau Giang ប្រមូលផលស្រូវបានល្អ

Chia sẻ
(VOVWORLD) - រហូតមកដល់ពេលនេះ ខេត្ត Hau Giang ប្រមូលផលស្រូវសម្រកស្រាលបានជាង ៦១.០០០ ហិកតាក្នុងផ្ទៃដំណាំស្រូវសរុបជិត ៧៨ ពាន់ហិកតា ដោយទិន្នផលស្រូវជាមធ្យមគឺជាង ៧,៦ តោន/ហិកតា។ 
នាបច្ចុប្បន្ននេះ កសិករខេត្ត Hau Giang កំពុងព្រមូលផលស្រូវរដូវប្រាំងឆ្នាំ ២០១៩ - ២០២០។ ដោយអនុវត្តយ៉ាងសកម្មអំពីដំណោះស្រាយជាច្រើន ដូច្នេះផ្ទៃដំណាំស្រូវភាគច្រើនមិនរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងទឹកប្រៃទេ ហើយសម្រេចបានទិន្នផលខ្ពស់ ព្រមជាមួយនេះ តម្លៃប្រមូលទិញស្រូវកំពុងស្ថិតក្នុងកំរិតខ្ពស់ នាំមកនូវប្រាក់ចំណូលល្អសម្រាប់កសិករ។ លោក Tran Chi Hung នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Hau Giang បានឲ្យដឹងថា៖ កសិករបានសាបព្រោះដោយម្ចាស់ការផ្ទុកទឹកសាបយ៉ាងសកម្មដើម្បីស្រោចស្រពស្រូវ។ ហេតុដូច្នេះ រដូវកាលស្រូវប្រាំងឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ហើយតម្លៃលក់ក៏ល្អដែរ។ រហូតមកដល់ពេលនេះ គេអាចនិយាយបានថា រដូវកាលស្រូវឆ្នាំ ២០១៩ - ២០២០ នៅខេត្ត Hau Giang បានទទួលជ័យជំនះ។ រហូតមកដល់ពេលនេះ ខេត្ត Hau Giang ប្រមូល ផលស្រូវសម្រកស្រាលបានជាង ៦១.០០០ ហិកតាក្នុងផ្ទៃដំណាំស្រូវសរុបជិត ៧៨ ពាន់ហិកតា ដោយទិន្នផលស្រូវជាមធ្យមគឺជាង ៧,៦ តោន/ហិកតា។ ទិន្នផលប៉ាន់ស្មានថា បរិមាណផលស្រូវសម្រចបានប្រហែល ៥៨៣ ពាន់តោន កើនឡើង ៨ ពាន់ដងបើប្រៀបធៀបនឹងរដូវកាលស្រូវមុន៕

ប្រតិកម្មទៅវិញ